Zlatan ​៖ Ronaldo ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

Zlatan Ibrahimovic ​បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ Ronaldo ​របស់​ប្រេស៊ីល ​គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។

​កីឡាករ​វ័យ​៣៩​ឆ្នាំ​ខាង​លើ​នេះ ​បាន​ទុក​ថា Ronaldo Nazario ​ដែល​ជា​អ្នក​ជួយ​ជម្រើស​ជាតិ​ប្រេស៊ីល​ឈ្នះ World Cup 2002 ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ពេញ​លេញ​ម្នាក់ ​និង​ល្អ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។ ​Ronaldo ​មាន​ពោរពេញ​ដោយ​ទេព​កោសល្យ ​និង​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត ​ធ្វើ​ឱ្យ​រូបគេ​ឈាន​ដល់​ចំណុច​កំពូល ​និង​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ដល់​គេ​ឡើយ។

​វីរបុរស​បាល់ទាត់​ប្រេស៊ីល​ខាង​លើ​នេះ ​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​នៅ​ស្រុក​កំណើត​នា​ឆ្នាំ​១៩៩៣។ ​លោក ​បាន​ទទួល​បាន​បទ​ពិសោធ​ជា​ច្រើន​ក្នុង​អាជីព ​ដោយ​ធ្លាប់​លេង​ឱ្យ​ក្រុម PSV , Barcelona , Inter Milan , Real Madrid , AC Milan ​និង Corintians ។ Ronaldo ​លេង​បាន​៤៥២​ប្រកួត ​និង​រក​គ្រាប់​បាល់​សរុប​បាន​២៩៦​គ្រាប់ ​ឈ្នះ​ពាន Ballon d’Or ​បាន​២​ដង​ផង​ដែរ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT