Barcelona ​យក​ឈ្នះ Elche ៣-០ ​យប់មិញ Messi ​រក​បាន​២​គ្រាប់​

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Elche ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​កាល​ពី​យប់មិញ​នេះ ​ដើម្បី​ហក់​ឡើង​ទៅ​លេខ​៣​ក្នុង​តារាង​វិញ។

​៣​គ្រាប់​ដែល​រក​បាន​នៅ​យប់មិញ​របស់​ក្រុម​អ្នក​មាន​បុណ្យ​រក​បាន​ដោយ​ប្រធាន​ក្រុម Lionel Messi ​២​គ្រាប់​ម្នាក់​ឯង ​និង​១​គ្រាប់​ទៀត​សម្រេច​បាន​ដោយ Jordi Alba ​។ ​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​យ៉ាង​សំខាន់​នេះ ​ជួយ​ក្រុម Barcelona ​ឡើង​លេខ​៣​ក្នុង​តារាង La Liga ​វិញ​ហើយ ​ដោយ​ចាញ់​ក្រុម Real Madrid ​២​ពិន្ទុ ​និង​ក្រុម​លេខ​១ AT Madrid ​ដល់​៥​ពិន្ទុ ​និង​១​ប្រកួត​ក្នុង​ដៃ។

​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​ថា​កូន​ក្រុម​ចាប់​ផ្ដើម​ធ្វើ​បាន​ល្អ​ឡើង​វិញ ​និង​លេង​ស៊ី​ចង្វាក់​គ្នា ​ក្រោយ​ពី​លេង​បាន​ត្រឹម​ស្មើ​ជាមួយ Cadiz ​កន្លង​ទៅ។ ​លោក​សង្ឃឹម​ថា​ទម្រង់​លេង​ល្អ​នេះ​នឹង​រក្សា​សម្រាប់​ការ​ប្រកួត​ខាង​មុខ​បន្ដ​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT