ក្លឹប Atletico Madrid កំពុងទាក់ទងចង់បានខ្សែការពារMarcos Alonso របស់ក្រុម Chelsea នារដូវកាលនេះ ដើម្បីមកជួយតំបន់ការពាររបស់ខ្លួន។
ស្របពេលទីផ្សារដោះដូររបស់អេស្ប៉ាញ នឹងបិទនៅចុងខែនេះ ក្លឹប AT Madrid បានព្យាយាមទាក់ទងជាខ្លាំងជាមួយខាង Chelsea ដើម្បីសម្រេចការផ្ទេររបស់ Alonso ឱ្យបានទាន់ពេលវេលា។ យ៉ាងណាមិញ ក្រុមរបស់លោក Sarri អាចនឹងទាមទារថ្លៃខ្លាំងមែនទែន ប្រសិនបើលក់មែន ហើយក៏មិនងាយនឹងឱ្យរូបគេចេញថែមទៀត ព្រោះថាទីផ្សារអង់គ្លេសបានបិទការដោះដូរកីឡាករហើយ។
ខ្សែការពារវ័យ២៧ឆ្នាំ បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមតោខៀវ ប៉ុន្មានរដូវកាលមកនេះ។ លោក Sarri មានទំនុកចិត្តណាស់ចំពោះ Alonso ក្នុងនាមជាខ្សែការពារឆ្នើមម្នាក់ក្នុងក្រុម ជាពិសេសជាអ្នកបង្កើតឱកាសឱ្យរកគ្រាប់បាល់ផងដែរ។ អ្នកចាត់ការរូបនេះ ធ្លាប់ហៅ Alonso ថាជាខ្សែការពារល្អបំផុតមួយរូបនៅលើលោកនេះ៕ប្រភព៖ dailymail