Flick ​៖ Bayern Munich ​បាន​បោះ​ជំហាន​ទៅ​រក​៨​ក្រុម​ចុង​ក្រោយ​ហើយ​

​ក្រុម​យក្ស Bayern Munich ​បាន​យក​ឈ្នះ​លើ​ក្រុម Lazio ​ក្នុង​លទ្ធផល ​៤-១ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ទឹក​ដី​អ៊ីតាលី។

ទទួល​បាន​ជ័យជម្នះ​ធំ​ធេង​នៅ​ជើង​ទី​១​នេះ​ហើយ បាន​ធ្វើ​ឱ្យ​លោក Hansi Flick ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​ការពារ​តំណែង​ជើង​ឯក​នេះ ​នឹង​មិន​ពិបាក​ក្នុង​ការ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នោះ​ទេ។ ​ខណៈ​ដែល​ជើង​ទី​២​ទៀត ​នឹង​ត្រូវ​លេង​នៅ​ទឹក​ដី​អាល្លឺម៉ង់​ផ្ទាល់​ទៀត ​នោះ​ក្រុម Bayern Munich ​កាន់​តែ​មាន​ទំនុក​ចិត្ត​មួយ​កម្រិត​ទៀត​ហើយ។

​លោក Flick ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “គ្រប់​គ្នា​បាន​ឈាន​ដល់​អ្វី​ដែល​ចង់​បាន​ហើយ។ ​យើង​មាន​ទម្រង់​លេង​ដ៏​ល្អ​មួយ ​យើង​បាន​ធ្វើ​ល្អ​តាំង​ពី​ដើម​តង់។ ជ័យជម្នះ​នេះ​គឺ​សក្ដិសម​សម្រាប់​ក្រុម​យើង។ ​វា​នឹង​ធ្វើ​ឱ្យ​យើង​មាន​ភាព​ងាយ​ស្រួល​នៅ​ជើង​ទី​២​”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT