អនាគត Mourinho មិន​ប្រាកដប្រជា​ទេ ហើយ​គ្រូ​នៅ PL រូប​នេះ​អាច​នឹង​ចូល​ជំនួស

នៅ​សប្ដាហ៍​នេះ West Ham បាន​យក​ឈ្នះ ២-១ ទៅ​លើ Tottenham ហើយ​វា​កាន់​តែ​ធ្វើ​ឲ្យ​អនាគត​របស់​លោក Jose Mourinho ហាក់​មិន​ប្រាកដប្រជា​ឡើង ស្រប​ពេល​ដែល​ឈ្មោះ​ក្រុម​ធ្លាក់​ទៅ​ដល់​លេខ ៩ ឯ​ណោះ​ក្នុង​តារាង Premier League។

ពាក់ព័ន្ធ​នឹង​កៅអី​ដែល​មិន​ច្បាស់លាស់​របស់ Spurs ក៏​មាន​របាយការណ៍​បង្ហាញ​មក​ថា គ្រូ​រួម​លីគ​លោក Brendan Rodgers ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ Leicester City ​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​មក​ជំនួស​បុរស​មាន​រហ័ស​នាម “Special One”។ នេះ​បើ​តាម​ Football Insider បាន​ចុះ​ផ្សាយ។

កន្លង​ទៅ​នេះ Leicester ទើប​តែ​យក​ឈ្នះ​ទៅ​លើ Aston Villa ២-១ ហើយ​ជ័យជម្នះ​នោះ​ដែរ​បាន​រុញ​ឲ្យ​ក្រុម​របស់​លោក Rodgers ហក់​មក​ឈរ​នៅ​លេខ​ ៣ មាន ៤៩ ពិន្ទុ​ស្មើ United និង​ចាញ់ ១០ ពិន្ទុ​ធៀប​នឹង Man City ជា​ក្រុម​កំពូល​តារាង។

គួរ​រំឭក​ថា​ក្រៅ​ពី​លោក Mourinho សម្រាប់​អ្នកចាត់ការ​ដែល​អាច​នឹង​ត្រូវ​ចាកចេញ​ទៀត​នោះ រួម​មាន​លោក Jurgen Klopp របស់ Liverpool ក៏​ដូច​ជា​លោក Mikel Arteta ដែល​ក្រុម​របស់​ពួក​គេ​កំពុង​ធ្លាក់​ទម្រង់​ខ្លាំង​នៅ​រយៈ​ពេល​ចុង​ក្រោយ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT