Man Utd ​បន្ដ​ឈរ​លេខ​២ ​ក្រោយ​យក​ឈ្នះ ​Newcastle ​៣-១

ក្រុម​បិសាច​ក្រហម ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ខ្លួន ​ដោយ​យក​ឈ្នះ​លើ​ក្រុម Newcastle United ​ក្នុង​លទ្ធផល ៣-១ ​សម្រាប់​ការ​ប្រកួត Premier League ​នៅ​យប់មិញ​នេះ​។

​នៅ​ទឹក​ដី Old Trafford ​ក្រុម​បិសាច​ក្រហម​បាន​បើក​ការ​នាំ​មុខ​មុន​លើ​ក្រុម Newcastle ​ដោយ​ខ្សែ​ប្រយុទ្ធ Marcos Rashford ​នៅ​នាទី​៣០។ ​តែ​៦​នាទី​បន្ទាប់​មក Maximin ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​មុន​បញ្ចប់​តង់​ទី​១។ ​ឈាន​ចូល​ដល់​តង់​ទី​២ ​James ​ក៏​បើក​ការ​នាំ​មុខ​ជា​ថ្មី​ម្ដង​ទៀត​ឱ្យ​ក្រុម Man Utd ​មុន​ពេល Bruno ​ថែម​គ្រាប់​ទី​៣​បាន​នៅ​នាទី​៧៥ ដោយ​បាល់​ប៉េណាល់ទី។

​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ​នេះ​ហើយ ​ក្រុម Man Utd ​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ដដែល ​ដោយ​ចាញ់​១០​ពិន្ទុ​ពី​ក្រុម​លេខ​១ Manchester City ​។ ​នៅ​លេខ​២​នេះ ​ក្រុម​បិសាច​ក្រហម​ក៏​មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Leicester City ​ដែល​នៅ​លេខ​៣​ផង​ដែរ ​ពោល​គឺ​មាន​៤៩​ពិន្ទុ​ដូច​គ្នា៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT