នៅប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយកាលពីយប់មិញ រវាងក្រុម Porto និង Juventus យើងបានដឹងលទ្ធផលហើយនោះគឺក្រុមម្ចាស់ផ្ទះយកឈ្នះ ២-១។
ការប្រកួតយប់មិញអាចថាជាសំណាងរបស់ Porto ព្រោះទាំងសាច់គ្រប់គ្រងបាល់និងការស៊ុតគឺមានតិចជាង Juventus ប៉ុន្តែរកបានដល់ទៅ ២ គ្រាប់។ Porto គ្រប់គ្រងបាល់បានត្រឹម ៣៤ ភាគរយ តាមរយៈការបញ្ជូនចេញពីជើង ៣០៥ លើក ហើយស៊ុត ៨ លើក ចំគោលដៅ ៥ លើក ធៀបនឹង Juventus គ្រប់គ្រងបាល់ ៦៦ ភាគរយ បញ្ជូនចេញពីជើង ៥៨៧ លើក ស៊ុត ១២ លើក ចំគោលដៅ ៥ លើក។
គ្រាប់បាល់ដំបូងកើតឡើងនៅនាទីទី ២ ដោយកីឡាករ Mehdi Taremi ហើយរហូតមកដល់តង់ទីពីរបើកក្បាលបានមួយនាទីក៏ Moussa Marega រកបានមួយគ្រាប់បន្ថែមទៀត។ ទើបដល់នាទី ៨២ ខ្សែប្រយុទ្ធ Federio Chiesa ដែលលេងនៅ Role ស្មើ Ronaldo រកបានមួយគ្រាប់សងវិញ តែសេះបង្កង់មិនអាចតាមស្មើឡើយ៕
ទស្សនាវីដេអូខាងក្រោម៖