Mbappe សាង​អនុស្សារ​ពិសេស​នៅ Camp Nou ដោយ​រក​បាន Hat-Trick បំបាក់ Barca ៤-១

៥ គ្រាប់​ដូច​ការ​គិត​មែន ប៉ុន្តែ​នេះ​គឺ​ខាង PSG ឯ​ណោះ​ជា​អ្នក​ឈ្នះ ដោយ​ក្រុម​បារាំង Paris Saint-Germain បាន​មក​លុត​ Barcelona ដោយ​ក្នុង​ដី តាម​រយៈ​លទ្ធផល ៤-១។

នៅ​ឯ​កីឡដ្ឋាន Camp Nou នា​ជើង​ទី ១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ដែល​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports កាល​ពី​យប់​មិញ ក្រុម​អ្នក​មាន​បុណ្យ Barcelona បាន​បរាជ័យ​យ៉ាង​ដំណំ ហើយ​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់​ហាក់​ខ្សត់ខ្សោយ​ខ្លាំង​បំផុត។

ទៅ​មើល​ការ​លេង​នៅ​យប់​មិញ Barcelona គ្រប់គ្រង​បាល់ ៥៣ ភាគរយ ស៊ុត ១២ លើក ចំ​គោលដៅ ៤ លើក ធៀប​នឹង PSG គ្រប់គ្រង​បាល់ ៤៧ ភាគរយ ស៊ុត ១៦ លើក ចំ​គោលដៅ ៩ លើក។ ត្បិត​បើ​អវត្តមាន Neymar តែ​តំបន់​ប្រយុទ្ធ​ដែល​មាន Mbappe, Icardi និង Keane គឺ​ល្មម​គ្រប់គ្រាន់​អាច​ឲ្យ​ក្រុម​បង្កើត​ឱកាស​និង​បញ្ចប់​ទី​បាន​ងាយ ជា​ពិសេស​តាម​រយៈ​ថ្វី​ជើង​របស់ Mbappe រក​បាន​ Hat-Trick។

​គ្រាប់​បាល់​នាំ​មុខ​ធ្វើ​បាន​ដោយ Lionel Messi ជា​បាល់​ពិន័យ ១១ ម៉ែត្រ​នៅ នាទី ២៧ មុន​ពេល Mbappe រក​បាន​ពីរ​គ្រាប់​ជា​បន្តបន្ទាប់​នៅ​នាទី ៣២ និង ៦៥ ហើយ​រំលង​ ៥ នាទី Kean ​បន្ថែម​គ្រាប់​បាល់​ទី ៣ មុន​ពេល Mbappe បិទ​គ្រាប់​បាល់​ទី ៤ នៅ ១៥ នាទី​ក្រោយ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT