RIP ​ម្ដាយ​លោក ​Klopp ​លា​ចាក​លោក​ទៅ​ហើយ ​ក្នុង​អាយុ​៨១​ឆ្នាំ​

ម្ដាយ​របស់​លោក Klopp ​ឈ្មោះ​ថា ​Elisabeth ​បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មករា​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​នា​ប្រទេស​អាល្លឺម៉ង់។

យ៉ាងណាមិញ ​ក្នុង​ពិធី​បុណ្យ​សព​នោះ ​លោក Klopp ​ដែល​កំពុង​ដឹក​នាំ​ក្រុម Liverpool ​នៅ​អង់គ្លេស ​គឺ​មិន​បាន​ទៅ​ចូល​រួម​នោះ​ទេ ដោយសារ​តែ​អាល្លឺម៉ង់​បាន​ដាក់​ចេញ​ច្បាប់​មួយ​មិន​អាច​ឱ្យ​អ្នក​នៅ​អង់គ្លេស​ធ្វើ​ដំណើរ​ចូល​ប្រទេស​អាល្លឺម៉ង់​បាន។ ​កត្ដា​នេះ​ហើយ ទើប​បាន​ជា​លោក Klopp ​ខកខាន​ឱកាស​ចុង​ក្រោយ​ជូន​ដំណើរ​អ្នក​មាន​គុណ​បាន​កាល​ពី​ខែ​មុន។

​រឿង​មួយ​នេះ​ត្រូវ​បាន​លោក Klopp ​និយាយ​កាល​ពី​ម្សិលមិញ​នេះ ខណៈ​ដែល​​លោក​ពិត​ជា​សោកស្ដាយ​និង​មិន​ពេញ​ចិត្ត​សោះ​សម្រាប់​ច្បាប់​ដែល​អាល្លឺម៉ង់​ដាក់​ដើម្បី​ទប់​ស្កាត់​មេរោគ​កូវីដ​១៩។ អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ម្នាក់​នេះ ​បាន​អះអាង​ថា​ម្ដាយ​របស់​ខ្លួន​គឺ​ជា​អ្វី​គ្រប់​យ៉ាង​សម្រាប់​លោក តែ​ចុង​ក្រោយ​មិន​អាច​ជូន​ដំណើរ​ពេល​ចុង​ក្រោយ​បាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT