Jose ​​ប្រាប់​ទៅ​ Tuchel ​ថា​ដឹក​នាំ Chelsea ​ជា​រឿង​ងាយ​ស្រួល​បំផុត​

​លោក Jose Mourinho ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម Spurs ​លេង​ទល់​ក្រុម Chelsea ​នៅ​រាត្រី​នេះ ដើម្បី​ដណ្ដើម​យក​៣​ពិន្ទុ​នា​ពាន​រង្វាន់ English Premier League ​។

​មុន​ការ​ប្រកួត​ជក់​ចិត្ត​នេះ​ចាប់​ផ្ដើម ​លោក Jose ​ក៏​បាន​ណែនាំ​ទៅ​លោក Thomas Tuchel ​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​តោ​ខៀវ Chelsea ​ផង​ដែរ។ ​ដោយ​លោក​អះអាង​ថា ​សូម​កុំ​ឱ្យ​អ្នក​ចាត់ការ​អាល្លឺម៉ង់​ខាង​លើ​នេះ​មាន​សម្ពាធ​អី ព្រោះ​ការ​ដឹក​នាំ​ក្រុម Chelsea ​ជា​រឿង​ងាយ​ស្រួល​ទេ ​គ្មាន​អ្វី​ពិបាក​ឡើយ។ ​ការ​និយាយ​បែប​នេះ ​ក៏​ព្រោះ​តែ​លោក​ធ្លាប់​នាំ Chelsea ​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ​៣​ដង​ឯ​ណោះ។

​រំលឹក​ថា​លោក Tuchel ​ចូល​ខ្លួន​ដឹក​នាំ​ក្រុម Chelsea ​ពី​លោក Frank Lampard ​ដោយ​មាន​កុងត្រា​១៨​ខែ។ ​តាំង​ពី​ដឹក​នាំ​ក្រុម​មក ​បាន​២​ប្រកួត​ហើយ ដោយ​ប្រកួត​ទី​១​ស្មើ ​និង​ទី​២ ​ឈ្នះ​។ ​ការ​ប្រកួត​នេះ ​នៅ​រាត្រី​នេះ​នឹង​ប៉ះ​ជាមួយ​ក្រុម Spurs ​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT