(វីដេអូ) ខុស​ពី​ការ​រំពឹង​ទុក Liverpool បែរ​ជា​ចាញ់ Brighton ១-០ យប់​មិញ

នៅ​ការ​ប្រកួត​ជុំ​ទី ២២ សម្រាប់​ហង្ស​ក្រហម Liverpool ពុំ​បាន​ពាំនាំ​ជ័យជម្នះ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ទទួល​រង​បរាជ័យ​ដោយ​លទ្ធផល ១-០ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ភ្ញៀវ Brighton។

វា​ខុស​ពី​អ្វី​ដែល​គ្រប់​គ្នា​រំពឹង​ទុក​ដែល​ថា ហង្ស​អាច​នឹង​គាប់​ជួន​ស៊ី​គូ​ប្រជែង​ច្រើន​គ្រាប់ នៅ​ថ្ងៃ​ដែល United បាន​ស៊ី Southampton ៩-០ ហើយ​នោះ។

ទៅ​មើល​ស្ថិតិ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន Anfield ដែល​លែង​ក្លាយ​ជា​ក្លាយ​ទីលាន​មរណៈ​ដូច​មុន គឺ​ក្រុម​របស់​លោក Jurgen Klopp មាន​ឱកាស​គ្រប់គ្រង​បាល់ ៦៤ ភាគរយ ស៊ុត​ ១១ លើក តែ​ចំ​គោលដៅ ១ លើក​គត់ ធៀប​នឹង Brighton ​ត្បិត​បើ​គ្រប់គ្រង​បាល់​តិច ៣៦ ភាគរយ ប៉ុន្តែ​ឱកាស​ពួក​គេ​មាន​ច្រើន​ដល់​ទៅ ១៣ លើក​និង​ស៊ុត​ចំ​គោលដៅ ៤ លើក។ គ្រាប់​បាល់​ជ័យជម្នះ​ធ្វើ​បាន​ដោយ​កីឡាករ Steven Alzate នៅ​នាទី ៥៦។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា​បច្ចុប្បន្ន Liverpool នៅ​ឈរ​លេខ ៤ មាន ៤០ ពិន្ទុ ហើយ​ចាញ់​គម្លាត​ពិន្ទុ​ក្រុម​កំពូល​តារាង Man City ដល់​ទៅ ៧ ពិន្ទុ (City សល់ ១ ជុំ​ក្នុង​ដៃ) រី​ឯ Brighton ការ​យក​បាន ៣ ពិន្ទុ​យប់​មិញ រុញ​ឲ្យ​ពួក​គេ​ឡើង​មក​ឈរ​លេខ ១៥ មាន ២៤ ពិន្ទុ​នាំ​មុខ ១០ ពិន្ទុ​ធៀប​នឹង​ក្រុម​នៅ​តំបន់​ត្រូវ​កាត់​ឈ្មោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT