Correa ​៖ AT Madrid ​បើក​ទ្វារ​ស្វាគមន៍ Messi ​ជា​និច្ច​

​Angel Correa ​ថា​ក្លឹប Atletico Madrid ​បើក​ទ្វារ​ស្វាគមន៍​កីឡាករ Lionel Messi ​ជា​និច្ច​ប្រសិន​បើ​រូបគេ​ចាកចេញ​ពី​ក្រុម FC Barcelona ​មែន។

​Messi ​នៅ​សល់​កុងត្រា​ត្រឹម​ចប់​រដូវ​កាល​នេះ​ប៉ុណ្ណោះ​ជាមួយ​ក្លឹប FC Barcelona ​​ខណៈ​ដែល​ការ​ចរចា​កុងត្រា​ថ្មី​នោះ​នៅ​មិន​មាន​ដំណឹង​ចេញ​មក​នៅ​ឡើយ​ទេ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្លឹប​ជា​ច្រើន​កំពុង​ទាក់ទង​ដើម្បី​នាំ​យក​កីឡាករ​អាហ្សង់ទីន​រូប​នេះ​មក​រួម​ក្រុម​សម្រាប់​រដូវ​កាល​ក្រោយ។

ក្នុង​នោះ​ដែរ ​ក្រុម​ AT Madrid ​ដែល​ទើប​យក​បាន Luis Suarez ​មក​រួម​ក្រុម​នោះ ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​យក Messi ​មក​ដែរ។ Correa ​កីឡាករ​ម្នាក់​របស់ AT Madrid ​បាន​បញ្ជាក់​សមាជិក​ទាំង​អស់​នឹង​សប្បាយ​ចិត្ត​ប្រសិន​បើ Messi ​មក​ចូល​រួម​ជាមួយ។ ​កីឡដ្ឋាន​របស់​ក្រុម​នេះ ​បើក​ទ្វារ​២៤​ម៉ោង​ស្វាគមន៍​វត្តមាន​របស់​កំពូល​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ជា​និច្ច៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT