Tuchel ប្រាប់​មូលហេតុ​ដែល​ដក Ziyech ពី​ជំនួប​ទល់ Burnley យប់​មិញ

អ្នកចាត់ការ​ថ្មី​លោក Thomas Tuchel បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កើត​មាន​ចម្ងល់​នៅ​ប្រកួត​ទី​ពីរ បន្ទាប់​ពី​អវត្តមាន​កីឡាករ​សំខាន់ Hakim Ziyech ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់។

ត្បិត​បើ​ក្រោយ​ចប់​ការ​ប្រកួត តោ​ខៀវ​អាច​យក ៣ ពិន្ទុ​តាម​រយៈ​លទ្ធផល​ ២-០ ក៏​ជឿ​ថា​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​ចង់​ដឹង​ដើមចម​ពី​ក្រោយ​រឿង​នេះ​ដដែល។

ការ​ពិត​ទៅ Tuchel ធ្វើ​ក្នុង​បំណង​ល្អ​ទេ ដោយ​ជៀសវាង​ខ្លាច Ziyech របួស ព្រោះ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​គេ​ប្រើ​កម្លាំង​ជាប់ៗ​គ្នា​ពេក។ ប្រាប់​ក្រោយ​ចប់​ការ​ប្រកួត អតីត​គ្រូ PSG និយាយ៖ “Hakim គេ​ចូលរួម ៥ សប្តាហ៍​ជាប់​គ្នា ហើយ​គេ​មាន​ហានិភ័យ​អាច​នឹង​ជួប​បញ្ហា​របួស ប្រសិន​គេ​លេង​លើស​ពី ៣០ នាទី​ទៀត”។

លោក​បន្ថែម​ទៀត​ថា៖ “តាម​រយៈ​អ្វី​ដែល​យើង​សម្រេច គឺ​ឲ្យ​គេ​សម្រាក ហើយ​គេច​ផុត​ពី​តំបន់​ហានិភ័យ ដោយ​យើង​បាន​សម្រេច​រឿង​នេះ​កាល​ពី​ថ្ងៃ​ម្សិលមិញ”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT