Luke Shaw ​បន្ទោស​សមាជិក​ក្រុម​ខកខាន​ឱកាស​ច្រើន​ទល់ Arsenal ​

ក្រុម​បិសាច​ក្រហម Manchester United ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ​ក្នុង​លទ្ធផល ​០-០ ​ប៉ុណ្ណោះ​នា​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​Man Utd ​ក្រោយ​ពី​លេង​ចាញ់​ក្រុម​បាត​តារាង​កាល​ពី​៣​ថ្ងៃ​មុន​មក ​ក្នុង​ការ​ប្រកួត​ទល់ Arsenal ​នេះ ឃើញ​ថា​បង្កើត​ឱកាស​ច្រើន​ដែរ តែ​មិន​អាច​សម្រេច​ទី​បាន​ទេ។ ​ជាក់​ស្ដែង​ការ​បញ្ចប់​ប្រកួត​ដោយ​ស្មើ​គ្នា ០-០ ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ជា​ខ្លាំង ព្រោះ​ថា​ឱកាស​ក្រុម​ទាំង​ពីរ​មាន​ច្រើន​ដែរ ជា​ពិសេស​ក្រុម Man Utd ​តែ​ម្ដង ដែល Cavani ​មិន​អាច​សម្រេច​ទី​បាន​ឱកាស​ល្អ​ៗ​។

​ចំពោះ​រឿង​នេះ​ដែរ Luke Shaw ​ខ្សែ​ការពារ Man Utd ​បាន​និយាយ​ថា​៖ “យើង​មើល​ទៅ​លេង​មិន​ដូច​អ្វី​ដែល​យើង​ចង់​បាន​ទេ។ យើង​បង្កើត​ឱកាស ​ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​ម្ដង​ហើយ​ម្ដង​ទៀត ​ហើយ​វា​បាន​ធ្វើ​ឱ្យ​យើង​បាត់​២​ពិន្ទុ។ តង់​ទី​១​យើង​នៅ​យឺត ហើយ​តង់​ទី​២​យើង​បាន​បោះ​បាល់​ចោល​ជា​ច្រើន។ បើ​យើង​ចង់​ឈ្នះ​ពាន​រង្វាន់ យើង​គួរ​តែ​ឈ្នះ​ការ​ប្រកួត​បែប​នេះ​”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT