ថ្ងៃ​បើក​ឆាក Messi ​ដាក់​២​គ្រាប់ ខណៈ Ronaldo ​មិន​ទាន់​នៅ​ឡើយ​ទេ

ក្នុង​ថ្ងៃ​បើក​ឆាក​លីគ​ដូច​គ្នា Lionel Messi ​រក​បាន​២​គ្រាប់​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម​Alaves ​ក្នុង​លទ្ធផល ៣-០ ​ស្រប​ពេល Ronaldo ​វិញ​នៅ​មិន​ទាន់​រក​ឃើញ​គ្រាប់​បាល់​នៅ​ឡើយ​ទេ។

Barcelona ​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល​នៅ​ថ្ងៃ​បើក​ឆាក​លីគ​របស់​អេស្ប៉ាញ La Liga ​នេះ។ ដោយ​ការ​ប្រកួត​នៅ​យប់មិញ​នេះ Messi ​រក​បាន​២​គ្រាប់​ឯ​ណោះ ​ដោយ​១​គ្រាប់​ជា​បាល់​ហ្វ្រីឃីក ​នាទី​៦៤ ​និង​គ្រាប់​ទី​២​ធ្វើ​បាន​នៅ​នាទី​៩០+២ ​។ ដោយ​ឡែក​សម្រាប់១​គ្រាប់​ទៀត​របស់ Barcelona ​រក​បាន​ដោយ​ Coutinho ​។ ការ​រក​បាន​៣​ពិន្ទុ​ជាមួយ​គ្រាប់​បាល់​ចំណេញ​៣​គ្រាប់​នេះ ​ធ្វើ​ឱ្យ Barca ​ឡើង​កំពូល​តារាង​បណ្ដោះអាសន្ន​ហើយ។

 

ដោយ​ឡែក​សម្រាប់ Ronaldo ​វិញ ​មិន​ទាន់​រក​ឃើញ​លទ្ធផល​ល្អ​នៅ​ឡើយ​ទេ ​បើ​ទោះ​ជា​ក្រុម Juventus ​ឈ្នះ​មែន ប៉ុន្តែ​រូបគេ​មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ។ Juventus ​រក​បាន​៣​ពិន្ទុ​ដែរ​យប់មិញ ​ដោយ​យក​ឈ្នះ​លើ​ក្រុម ​Chievo ​ក្នុង​លទ្ធផល ៣-២។ ក្នុង​ការ​ប្រកួត​នេះ ​គេ​ឃើញ​ថា Ronaldo ​មាន​ឱកាស​ច្រើន​ដែរ ប៉ុន្តែ​សំណាង​មិន​ទាន់​មក​ដល់​រក​គ្រាប់​បាល់​មិន​ទាន់​បាន​ឡើយ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT