ទោះ​ត្រឹម​រយៈ​ពេល​ខ្លី តែ​ស្ថិតិ​ចាញ់​ក្រៅ​ដី​របស់ Mourinho នៅ Spurs មាន​ច្រើន​ជាង​ក្លឹប​ណា​ទាំង​អស់

នៅ​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Tottenham Hotspur Stadium កាល​ពី​យប់​មិញ ក្រុម​មាន់​ខ្នាយ​បាន​ទទួល​រង​បរាជ័យ​ទៀត​ហើយ ដោយ​ចាញ់ Liverpool ៣-១។ ជាមួយ​ការ​ខកខាន​យក​បាន​ពិន្ទុ​នៅ​ប្រកួត​នេះ​ដែរ ក៏​នាំ​ឲ្យ​កើត​មាន​កំណត់ត្រា​អស្ចារ្យ​ជា​ច្រើន​សម្រាប់​ហង្ស និង​សម្រាប់​លោក Mourinho ឯ​ណេះ​វិញ​ក៏​មាន​ការ​ចារ​ឈ្មោះ​មិន​ល្អ​ដូច​គ្នា។

ជាមួយ​ការ​ចាញ់​ក្រៅ​ដី​យប់​មិញ​ទៀត វា​ជា​ប្រកួត​ទី ៦ ហើយ​សម្រាប់ Mourinho កំឡុង​ពេល​ដឹកនាំ Spurs ដែល​រង​បរាជ័យ ហើយ​បើ​ធៀប​នឹង​ក្រុម​ឯ​ទៀត​ដែល​លោក​ធ្លាប់​ដឹកនាំ មិន​ដែល​ឈាន​ដល់​ចំណុច​នេះ​ទេ។

ខាង​ក្រោម​បង្ហាញ​ពី​បរាជ័យ​ក្នុង​ដី​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ Mourinho៖

Tottenham Hotspur ៦ លើក

Chelsea ៥ លើក

Man Utd ៤ លើក

Real Madrid ៣ លើក

FC Porto ១ លើក

ជាក់ស្តែង​ទៅ អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ទើប​តែ​បាន​ដឹកនាំ Spurs ​ជាង ១ ឆ្នាំ​កន្លះ​ប៉ុណ្ណោះ នេះ​បើ​ធៀប​នឹង​ក្រុម​ឯ​ទៀត​ដូច​ជា Man Utd/Chelsea បាន​ជាង ២ ឆ្នាំ​កន្លះ ហើយ​បើ​នៅ Real Madrid ឯ​ណោះ​ឆ្លង​កាត់​ជាង​ ៣ ឆ្នាំ៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT