សឹង​មិន​ជឿ Man Utd ​ចាញ់​ក្រុម​បាត​តារាង Sheffield United ​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Sheffield United ​ក្នុង​លទ្ធផល ២-១ ​ក្នុង​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

Sheffield United ​ដែល​ស្ថិត​នៅ​បាត​តារាង​នោះ ​បែរ​ជា​លេង​ការពារ​ល្អ ​និង​វាយ​បក​បាន​ច្បាស់​ថែម​ទៀត ​ក្នុង​ការប្រកួត​ទល់​ក្រុម Man Utd ​នេះ។ ​ពួកគេ​អាច​រក​បាន​ដល់​ទៅ​២​គ្រាប់ ដើម្បី​យក​ជ័យជម្នះ​លើ​ក្រុម​កំពុង​តែ​ឡើង​ជើង​បិសាច​ក្រហម Man Utd ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ មួយ​វិញ​ទៀត​នេះ​ជា​ជ័យជម្នះ​ទី​២​ហើយ​នា​រដូវ​កាល​នេះ ​របស់​ក្រុម Sheffield United ​ដែល​កំពុង​ដុនដាប​បាត​តារាង Premier League ​។​

​ដោយ​ឡែក​សម្រាប់ Man Utd ​វិញ​បរាជ័យ​នេះ បាន​ធ្វើ​ឱ្យ​ពួកគេ​ខកខាន​ឱកាស​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ទៅ​ហើយ ស្រប​ពេល Man City ​ឯ​ណោះ​លើស​១​ពិន្ទុ ​ហើយ​សល់​១​ប្រកួត​ក្នុង​ដៃ​ថែម​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT