Pep ​មុន​ប៉ះ ​West Brom ​ស្រាប់​តែ​សរសើរ​លោក ​Allardyce ​ពេញ​មាត់​

​ក្រុម Manchester City ​នឹង​ត្រូវ​ប្រកួត​តតាំង​ជាមួយ​ក្រុម West Brom ​នៅ​រាត្រី​នេះ ​ក្នុង​ពាន​រង្វាន់ English Premier League ​។

​ក្រុម​របស់​លោក Pep ​នឹង​មាន​ឱកាស​ឡើង​​ទៅ​ឈរ​នៅ​កំពូល​តារាង​តែ​ម្ដង ប្រសិន​បើ​អាច​ឈ្នះ​ការ​ប្រកួត​នេះ​បាន។ ​ដោយ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ដែរ ​លោក Pep ​បាន​និយាយ​សរសើរ​ក្រុម West Brom ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Allardyce ​ថា​មាន​ទម្រង់​លេង​ប្លែក ​ហើយ​ការ​ការពារ​របស់​ពួកគេ​ក៏​ល្អ​ជាង​មុន​ឆ្ងាយ​ផង​ដែរ។

លោក​ Pep ​បាន​បន្ថែម​ទៀត​ថា​៖ “វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​នៅ​ពេល​ចូល​មក​ដឹក​នាំ​ក្រុម​នៅ​ពាក់​កណ្ដាល​រដូវ​កាល ប៉ុន្តែ​សម្រាប់​លោក Allardyce ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់។ ​ដូច​គ្រប់​គ្នា​បាន​ឃើញ ​ការ​លេង​របស់​ក្រុម West Brom ​ទល់​ក្រុម Wolves ​និង Liverpool ​ស្រាប់ គឺ​ក្រុម​សហការ​គ្នា​បាន​ល្អ​ណាស់។ ​Allardyce ​គឺ​ជា​មនុស្ស​មាន​ទេព​កោសល្យ​ម្នាក់​ក្នុង​វិស័យ​បាល់ទាត់”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT