Thomas Tuchel ​បេក្ខភាព​សក្ដិសម​បំផុត​ដឹក​នាំ​ក្រុម Chelsea ​បន្ដ​ទៀត​

​លោក Thomas Tuchel ​គឺ​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ចូល​ខ្លួន​មក​ជំនួស​តំណែង​លោក Frank Lampard ​ដឹក​នាំ​ក្រុម Chelsea ​បន្ដ​ទៀត។

  

​បន្ទាប់​ពី​ដំណឹង​ដក​លោក Lampard ​ចេញ​ភ្លាម ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា​ក្លឹប​តោ​ខៀវ​នេះ ​បាន​ចរចា​យក​លោក Thomas Tuchel ​មក​ដឹក​នាំ​ក្រុម​ភ្លាម​ផង​ដែរ។ ​អតីត​អ្នក​ចាត់ការ​ក្រុម​PSG ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​សក្ដិសម​បំផុត​ហើយ​ក្នុង​ការ​ដឹក​នាំ​ក្រុម Chelsea ​បន្ដ​ទៀត ព្រោះ​លោក​ជា​ជនជាតិ​អាល្លឺម៉ង់ អាច​ប្រាស្រ័យ​ទាក់ទង​ជា​កីឡាករ​ថ្មី​បាន​ល្អ ដែល​សុទ្ធ​តែ​ជនជាតិ​អាល្លឺម៉ង់​ស្រាប់។

​បុរស​វ័យ​៤៧​ឆ្នាំ​ខាង​លើ​នេះ ​ទើប​តែ​ត្រូវ​ក្លឹប PSG ​បណ្ដេញ​ចេញ​ទេ ​ក្រោយ​ពី​និយាយ​ប៉ះ​ពាល់​ដល់​ក្លឹប​អ្នក​មាន​បារាំង​មួយ​នេះ​ផ្ទាល់​តែ​ម្ដង។ ​យ៉ាងណាមិញ ​បើ​តាម​ស្ថិតិ​ផ្ទាល់​គេ​សង្កេត​ឃើញ​ថា​លោក​មាន​បច្ចេកទេស ​ដឹក​នាំ​ក្រុម​បាន​ល្អ ​ទើប​បាន​ជា​ក្លឹប Chelsea ​ចង់​បាន​លោក​មក​ដឹក​នាំ​ក្រុម៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT