Liverpool ខាន​ស្គាល់​រសជាតិ​ដូច​យប់​មិញ​ជាង ២០ ឆ្នាំ​ហើយ

ក្រុម​ហង្ស​ក្រហម Liverpool បាន​បន្ត​ខកខាន​ការ​រក​គ្រាប់​បាល់ និង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Burnley នៅ​ឯ​កីឡដ្ឋាន Anfield កាល​ពី​យប់​មិញ។

ការ​បាត់បង់ ៣ ពិន្ទុ​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​អ្វី​ដែល​អ្នក​គាំទ្រ​គួរ​ដឹង​នោះ គឺ Liverpool បាន​ធ្លាក់​ឈ្មោះ​ទៅ​ក្នុង​កំណត់ត្រា​អាក្រក់ ដែល​ខកខាន​ការ​រក​គ្រាប់​បាល់​នៅ ៤ ប្រកួត​ជាប់ៗ​គ្នា លើក​ចុង​ក្រោយ​បង្អស់​កើត​ឡើង​នៅ​ខែ​ឧសភា ឆ្នាំ ២០០០ គិត​មក​ទល់​ពេល​នេះ​មាន​អាយុកាល​ជាង ២០ ឆ្នាំ​ហើយ។

ទាំង ៤ ប្រកួត​ចុង​ក្រោយ​នោះ គឺ Liverpool មាន​ឱកាស​ស៊ុត​ចេញ​ពី​ជើង ៨៧ លើក រាប់​ពី​ការ​ស៊ុត​ដំបូង​របស់ Mane ពេល​ទល់ Newcastle តែ​មិន​ទាន់​រក​បាន​សូម្បី​តែ​មួយ​គ្រាប់។ ប្រកួត​ដែល​ខកខាន​ការ​រក​គ្រាប់​បាល់​មាន​ដូច​ជា​ស្មើ​ទល់ Newcastle ០-០, ចាញ់ Southampton ១-០, ស្មើ Man Utd ០-០ និង​ចុង​ក្រោយ​ចាញ់ Burnley ១-០។

រំឭក​ថា​បច្ចុប្បន្ន Liverpool ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៤ ក្នុង​តារាង Premier League ដោយ​មាន​គម្លាត​ ៦ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង Man Utd ហើយ ៤ ពិន្ទុ​ធៀប​នឹង​ក្រុម Man City៕ ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT