AC Milan ​ចុះ​កុងត្រា​យក​Mandzukic ​មក​ជួយ​ក្រុម​បន្ថែម​

ក្លឹប AC Milan ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Conte ​បាន​សម្រេច​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​ Mario Mandzukic ​មក​រួម​ក្រុម​បន្ថែម​ហើយ។

​ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​ខាង​លើ​នេះ ​មិន​មាន​ក្លឹប​លេង​ទេ​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០​មក ​ក្រោយ​ពី​ចាកចេញ​ពី​ក្រុម Al-Duhail ​របស់​កាតា។ ​យ៉ាងណាមិញ​ពេល​នេះ ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​បាន​ចុះ​កុងត្រា​ជាមួយ AC Milan ​ហើយ ​ដោយ​មាន​កុងត្រា​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង។ ក្នុង​កុងត្រា​នោះ ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ក្លឹប​នឹង​បន្ដ​កុងត្រា​ឱ្យ​បន្ថែម​ទៀត ប្រសិន​បើ​រូបគេ​អាច​ជួយ AC Milan ​លេង UEFA Champions League ​បាន​នៅ​រដូវ​កាល​ក្រោយ។

​ Mandzukic ​នឹង​ទទួល​បាន​អាវ​លេខ​៩ ​ដែល​ជា​អាវ​របស់​អតីត​កីឡាករ​ Filippo Inzaghi ​របស់​ពួកគេ។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ AC Milan ​កំពុង​ស្ថិត​នៅ​កំពូល​តារាង Serie A ​ស្រាប់​ទៅ​ហើយ​ដែរ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT