មួយ​គ្រាប់​យប់​មិញ​ទៀត Lewandowski គាស់​កំណត់ត្រា​ Gerd Muller មាន​អាយុកាល ៥២ ឆ្នាំ

ក្រុម Bayern Munich បាន​យក​ឈ្នះ ២-១ ទៅ​លើ Freiburg នៅ​ឯ​កីឡដ្ឋាន​ Allianz Arena កាល​ពី​យប់​មិញ។ ៣ ពិន្ទុ​ដែល​ទទួល​បាន​រុញ​ឲ្យ​ពួក​គេ​បន្ត​ឈរ​កំពូល​តារាង​មាន ៣៦ ពិន្ទុ​នាំ​មុខ​ក្រុម​ទើប​បង្កើត​ថ្មី RB Leipzig ដែល​មាន ៣២ ពិន្ទុ។

ក្រឡេក​ទៅ​មើល​ការ​ប្រកួត បើក​ឆាក​នៅ​ ៧ នាទី​ដំបូង​ក្នុង​តង់​ទី​មួយ កីឡាករ​ប៉ូឡូញ Lewandowski ក៏​រក​បាន​មួយ​គ្រាប់​ឲ្យ​ក្លឹប មុន​បន្ថែម​គ្រាប់​បាល់​ទី ២ តាម​រយៈ Thomas Muller នៅ​នាទី ៧៤។

ជាមួយ​ការ​រក​គ្រាប់​បាល់​ខាង​លើ Lewandowski រក​បាន ២១ គ្រាប់​ហើយ គិត​ត្រឹម​ជុំ​ទី ១៦ រាប់​តែ​គ្រាប់​បាល់​តង់​ទី ១ នៅ​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​រដូវ​កាល ២០២០/២១ នេះ។ គេ​បាន​បំបែក​កំណត់ត្រា​របស់​ជើង​ចាស់​លោក Gerd Mueller ដែល​ធ្វើ​បាន ២០ គ្រាប់​នៅ ១៧ ជុំ កើត​មាន​នៅ​រដូវ​កាល ១៩៦៨/៦៩ ពោល​គឺ​គិត​មក​ទល់​ពេល​នេះ​ឆ្លង​កាត់​រយៈ​ពេល ៥២ ឆ្នាំ។

គួរ​រំឭក​ថា គ្រាប់​បាល់​សរុប​របស់ Lewandowski នៅ​រដូវ​កាល​នេះ​គឺ​មាន ២១ គ្រាប់​ហើយ រាប់​ត្រឹម​ការ​ប្រកួត​ជុំ​ទី ១៦ ដែល​គេ​ក៏​មាន​ឱកាស​អាច​បំបែក​កំណត់ត្រា​មួយ​ផ្សេង​ទៀត​របស់ Mueller គឺ​ការ​រក​បាន ៤០ គ្រាប់​នៅ Bundesliga រដូវ​កាល​ទោល ១៩៧១/៧២ អ៊ីចឹង Lewis ត្រូវ​ការ ២០ គ្រាប់​ទៀត​សម្រាប់ ១៨ ជុំ​ដែល​សេសសល់៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT