ផ្លូវការ៖ ពានរង្វាន់ AFC U19 Championship 2020 ត្រូវលុប​ចោល

គោលបំណងរបស់ក្រុមជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំកម្ពុជា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFC U-19 នៅអ៊ូសបេគីស្ថាននៅឆ្នាំនេះមិនបានសំរេចនោះទេ ដោយសារសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC ) បានសំរេចចិត្តលុបចោលការប្រកួតនេះ បន្ទាប់ពីការឆ្លងរាតត្បាត​កូវីដ១៩​ទាល់​តែ​សោះ។

ពានរង្វាន់ AFC U-16 Championship ដែលគ្រោងធ្វើនៅប្រទេសបារ៉ែនក៏​ត្រូវ​លុប​ចោល​ដែរ។ ទោះបីជាមានការលុបចោលក៏ដោយ ក៏ប្រទេសទាំងពីរមិនបានបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះហើយនឹងបន្តធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ។

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក៏បានប្រកាសលុបចោលនូវពានរង្វាន់  World Cup U-17 & U20 ផង​ដែរដោយសារតែច្បាប់​ថ្មីនៃចេញចូលរបស់ប្រទេសនានានៅអនុវត្តិនៅឡើយ ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។ ពានរង្វាន់ដែលត្រូវលុបចោល​មាន៖

• 2021 AFC U19 Championship

• 2021 AFC U16 Championship

• 2021 AFC Beach Soccer Championship

• 2021 AFC Futsal Championship

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT