ល្អ​ណាស់! ​Maddison ​អបអរ​គ្រាប់​បាល់ តាម​ការ​ណែនាំ ​មិន​ឱប​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​ទេ​

ក្រុម Leicester City ​បាន​យក​ឈ្នះ​លើ​ក្រុមSouthampton ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ក្រុម Leicester ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​។ ​ខ្សែ​បម្រើ​ប្រយុទ្ធ Maddison ​រក​គ្រាប់​បាល់​នាំ​មុខ​បាន​តាំង​ពី​នាទី​៣៧ ​តង់​ទី​១ ​មុន​ពេល Barnes ​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៩០+៥ ​ទៅ​ហើយ។ ​ការ​ឈ្នះ​បាន​៣​ពិន្ទុ​បន្ថែម​នេះ ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​លោក Rodgers ​ឡើង​ទៅ​លេខ​២​ក្នុង​តារាង​បណ្ដោះអាសន្ន​សិន​ដែរ ​ដោយ​ត្រូវ​រង់ចាំ​មើល​ការ​ប្រកួត Liverpool ​នៅ​រាត្រី​នេះ​ទៀត។

​អ្វី​ដែល​គេ​កាន់​តែ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​នេះ​ទៀត គឺ​ការ​អបអរ​របស់ Maddison ​តែ​ម្ដង។ ​កីឡាករ​អង់គ្លេស​រូប​នេះ ​មិន​បាន​រត់​ទៅ​ឱប​ជាមួយ​មិត្ត​រួម​ក្រុម​នោះ​ទេ ដោយ​រូបគេ​បាន​រក្សា​គម្លាត​សង្គម​តាម​រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT