Salah ​៖​ខ្ញុំ​ចង់​លេង​គ្រប់​នាទី​ទាំង​អស់ គ្រប់​ប្រកួត​

​ខ្សែ​ប្រយុទ្ធ Mohamed Salah ​បាន​និយាយ​ថា​រូបគេ​ចង់​លេង​គ្រប់​នាទី គ្រប់​ការ​ប្រកួត​ទាំង​អស់ ​ដោយ​មិន​មាន​បញ្ហា​សម្រាប់​កាល​វិភាគ​ប្រកួត​នោះ​ទេ​។

​មេរោគ​កូវីដ​១៩ ​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​ជា​ច្រើន​ត្រូវ​លើក​ពេល ​ឬ​កាល​វិភាគ​ប្រកួត​ញឹក​គ្នា​ខ្លាំង​មិន​អាច​ដូច​ធម្មតា​បាន​នោះ​ទេ។ ​កត្តា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​កីឡាករ​ខ្លះ​ត្រូវ​គ្រូ​ដាក់​លេង ​និង​កីឡាករ​ខ្លះ​ទៀត​មិន​ត្រូវ​បាន​គ្រូ​ដាក់​ឱ្យ​លេង​គ្រប់​ការ​ប្រកួត​នោះ​ទេ​។

តែ​សម្រាប់ Salah ​វិញ ​រូបគេ​បាន​អះអាង​ថា​ការ​លេង​ជាប់​គ្នា​មិន​មែន​ជា​បញ្ហា​ឡើយ។ ​ផ្ទុយ​ទៅ​វិញ ​រូបគេ​តែងតែ​ចង់​បង្ហាញ​សមត្ថភាព​ជា​និច្ច ​មិន​បាន​ការ​ប្រកួត​កម្រិត​ណា​ឡើយ។ Salah ​បាន​និយាយ​ថា​៖ “ខ្ញុំ​ចង់​លេង​គ្រប់​នាទី ​និង​គ្រប់​ការ​ប្រកួត។ ​ខ្ញុំ​ចង់​លេង​៩៥​នាទី ​មិន​មែន​ត្រឹម​តែ​៩០​នាទី​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​តែងតែ​គោរព​ការ​សម្រេច​ចិត្ត​របស់​អ្នក​ចាត់ការ​ដែរ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT