លោក Pochettino ​គ្រូ​បង្វឹក PSG ​តេស្ដ​វិជ្ជមាន​កូវីដ​១៩

​លោក Mauricio Pochettino ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន​កូវីដ​១៩​ហើយ ​បន្ទាប់​ពី​ចូល​ខ្លួន​ដឹក​នាំ​ក្រុម PSG ​ទើប​តែ​បាន​១២​ថ្ងៃ​ប៉ុណ្ណោះ។

​គ្រូ​បង្វឹក​អាហ្សង់ទីន ទើប​តែ​ដឹក​នាំ​ក្រុម​លើក​ពាន​រង្វាន់ Trophee des Champions ​ប៉ុណ្ណោះ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Marseille ​ក្នុង​លទ្ធផល ២-១ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។ ​ដោយ​វា​ជា​ពាន់​អាជីព​លើក​ដំបូង​ក្នុង​ការងារ​ដឹក​នាំ​ក្រុម​របស់​លោក។ ​

​យ៉ាងណាមិញ ​ការ​ដឹក​នាំ​ក្រុម​នោះ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ពេល​នេះ​មាន​ដំណឹង​មក​ថា ​អ្នក​ចាត់ការ​ Pochettino ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​ទៅ​ហើយ។ ​នេះ​មាន​ន័យ​ថា​លោក​នឹង​ត្រូវ​សម្រាក​ព្យាបាល​សិន ​ហើយ​ជំនួយ​ការ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ហ្វឹកហាត់​និង​ប្រកួត​បន្ដ​ទៅ​មុខ​ទៀត៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT