Zlatan ប្រាប់​ឲ្យ​សិស្ស​ប្អូន​វ័យ ២០ ឆ្នាំ​ដោះ​ស្រោមដៃ​ចេញ បើ​ចង់​ឲ្យ​គូ​ប្រកួត​ខ្លាច.រអា

ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់ Zlatan Ibrahimovic បាន​ណែនាំ​សិស្ស​ប្អូន​វ័យ ២០ ឆ្នាំ Pierre Kalulu ឲ្យ​ដោះ​ស្រោមដៃ​ចេញ នៅ​ការ​ប្រកួត​លើក​ដំបូង​សម្រាប់​ក្លឹប AC Milan ក្រោម​ហេតុផល​ដើម្បី​ជៀសវាង​ធ្វើ​ឲ្យ​គូ​ប្រជែង​មិន​ខ្លាច.រអា។

ខ្សែ​ការពារ​វ័យ​ក្មេង​សញ្ជាតិ​បារាំង បាន​ចូលរួម​ការ​ប្រកួត​លើក​ដំបូង​ឲ្យ​ក្លឹប​នៅ​ជំនួប​ទល់ Sparta Praha នៅ​ឯ​ក្របខ័ណ្ឌ Europa League កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ជាមួយ​ជ័យជម្នះ ១-០។

តាម​ការ​លើក​ឡើង​របស់ Ibrahimovic ដំបូង​ឡើយ កីឡាករ​វ័យ ២០ ឆ្នាំ​ខាង​លើ គេ​ចង់​ប្រើប្រាស់​ស្រោមដៃ​នៅ​ដៃ​ទាំង​សង​ខាង ដោយ​ទំនង​ជា​អាកាសធាតុ​នៅ​សាធារណរដ្ឋ​ឆែក​ពេល​នោះ​ចុះ​ត្រជាក់​ខ្លាំង ប៉ុន្តែ​សម្រាប់​លោក​យល់​ឃើញ​ថា វា​ជា​ការ​រៀបចំ​ខ្លួន​ដែល​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​គេ​មិន​ខ្លាច​ទៅ​វិញ​ទេ។

ប្រាប់​សារព័ត៌មាន CorSport កីឡាករ​ស៊ុយអែត​និយាយ៖ “ប៉ុន្មាន​អាទិត្យ​មុន Pierre Kalulu គេ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ AC Milan ហើយ​ពេល​នោះ​គេ​ពាក់​ស្រោមដៃ ដោយ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​គេ​ដោះ​ចេញ ព្រោះ​បើ​ធ្វើ​បែប​ហ្នឹង ពិត​ណាស់​មិន​អាច​បំ.ភ័យ​ខ្សែ​ប្រយុទ្ធ​ខាង​គេ​បាន​ទេ”៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT