ដឹក​នាំ​ក្រុម​ PSG ​១១​ថ្ងៃ ​ពេល​នេះ Pochettino ​ឈ្នះ​ពាន​រង្វាន់​មួយ​ហើយ​

លោក Mauricio Pochettino ​បាន​ជួយ​ក្រុម PSG ​លើក​ពាន​រង្វាន់ Trophee des Champions ​បាន​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Marseille ២-១។

​នេះ​ជា​ពាន​រង្វាន់​លើក​ដំបូង​សម្រាប់​អ្នក​ចាត់ការ​ខាង​លើ​នេះ ខណៈ​ដែល​លោក​ទើប​ចូល​ខ្លួន​ដឹក​នាំ​ក្រុម​យក្ស​បារាំង​ទើប​តែ​បាន​១១​ថ្ងៃ​ប៉ុណ្ណោះ។ ​គ្រាប់​បាល់​ដែល​ជួយ​ក្រុម PSG ​ឈ្នះ​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​ធ្វើ​បាន​សម្រេច​ដោយ Mauro Icardi និង Neymar។ ​ដោយ​ដឹក​នាំ​១១​ថ្ងៃ​មក​នេះ ​ក្រុម PSG ​លេង​បាន​៣​ប្រកួត ស្មើ១​ប្រកួត ​និង​ឈ្នះ​២​ប្រកួត។

​សូម​បញ្ជាក់​ថា​ពាន​រង្វាន់ Trophee des Champions ​នេះ គឺ​ដូចជា​ពាន​រង្វាន់ ​Community Shield ​របស់​អង់គ្លេស​ដែរ ដោយ​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ និង​ត្រូវ​ប៉ះ​ក្រុម​ជើង​ឯក Cup ​៕ប្រភពDailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT