Koeman ​ថា Barcelona ​មិន​ចង់​បាន​ពាន​រង្វាន់ Supercopa ​ទេ​

​ក្រុម FC Barcelona ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Real Sociedad ​នៅ​យប់​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Supercopa ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Ronald Koeman ​បែរ​ជា​អះអាង​ថា​ក្រុម​អ្នក​មាន​បុណ្យ​របស់​លោក​ហាក់​មិន​ចាប់​អារម្មណ៍​លើ​ពាន​រង្វាន់ Cup ​អេស្ប៉ាញ​នេះ​ឡើយ។ ​ដោយ​លោក​បញ្ជាក់​ថា​ក្រុម​ខ្លួន​មិន​មែន​ជា​ក្រុម​ដែល​ទំនង​នឹង​ឈ្នះ​ពាន​នេះ​ឡើយ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​យប់​នេះ ​សមាជិក​ក្រុម Barcelona ​មិន​មាន​បញ្ហា​របួស​អ្វី​ក៏​ដោយ។

​លោក Koeman ​បាន​និយាយ​បែប​នេះ​ថា​៖ “Real Sociedad ​បាន​ចាប់​ផ្ដើម​រដូវ​កាល​យ៉ាង​ល្អ។ ​ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​ពួកគេ​បាន​ច្រើន​ដែរ ​ហើយ​ពួកគេ​ជា​ក្រុម​ល្អ​មួយ​ក្នុង​ក្របខណ្ឌ​របស់​អេស្ប៉ាញ។ ​យើង​មិន​អាច​និយាយ​បាន​ថា​ក្រុម​ណា​ជា​ក្រុម​ឈ្នះ​នៅ​ឡើយ​ទេ ​ក្រុម​ទាំង​៤​ដែល​លេង​ពាន​នេះ​សុទ្ធ​តែ​ល្អ​ដូច​គ្នា។ ​តែ​យើង ប្រហែល​ជា​មិន​មែន​ជា​ក្រុម​គួរ​លើក​ពាន​នេះ​ឡើយ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT