Arsenal ​ទិញ​បាន​កីឡាករ​ម្នាក់​ហើយ តម្លៃ​កន្លះ​លាន​ផោន​

​ក្រុម​កាំភ្លើង​ធំ Arsenal ​សម្រេច​ចិត្ត​បាន​កីឡាករ​ថ្មី​ម្នាក់​ហើយ ​គឺ Omar Rekik ​ពី​ក្រុម Hertha Berlin ​ក្នុង​តម្លៃ​ខ្លួន ៥៤០ ០០០​ផោន​។

​កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ​នឹង​មិន​ទាន់​ចូល​ឈុត​ធំ​នៅ​ឡើយ​ទេ ពោល​គឺ​រូបគេ​នឹង​លេង​ឱ្យ​ក្រុម U23 ​សិន​ក្រោយ​ពី​ចុះ​កុងត្រា​នេះ​។ ​ខ្សែ​ការពារ​រូប​នេះ ​ជា​អតីត​យុវជន​របស់​ក្រុម  Feyenoord, PSV, Manchester City ​និង​ Marseille ​មុន​ពេល​ឈាន​ជើង​ចូល​ក្រុម Hertha Berlin ។

Omar Rekik ​នេះ ​មិន​ទាន់​មាន​ឱកាស​លេង​នៅ​ឈុត​ធំ​របស់ Berlin ​នៅ​ឡើយ​ទេ ​ដោយ​រូបគេ​បាន​ត្រឹម​តែ​លេង​នៅ​ឈុត​យុវជន​ក្នុង​លីគ​ទី​៤​របស់​អាល្លឺម៉ង់​ប៉ុណ្ណោះ។ ​យ៉ាងណាមិញ ​រូបគេ​ក៏​ធ្លាប់​កោះហៅ​ក្នុង​កៅ​អី​បម្រុង​បាន​៣​ដង​ដែរ​កាល​ពី​រដូវ​កាល​មុន តែ​មិន​មាន​ឱកាស​បាន​ចូល​លេង៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT