Spurs ​មាន​ទំនុក​ចិត្ត​ថា Son ​នឹង​បន្ដ​កុងត្រា​ជាមួយ​ខ្លួន​ទៀត​

​ក្លឹប Spurs ​មាន​ទំនុក​ចិត្ត​ថា​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង Son Heung-min ​នឹង​បន្ដ​កុងត្រា​ថ្មី​ទៀត ដែល​មាន​តម្លៃ​ពលកម្ម​ដល់​២​សែន​ផោន​ក្នុង​១​សប្ដាហ៍។

​នៅ​ដើម​សប្ដាហ៍​នេះ ​ក្រុម​ការងារ​ក្លឹប Spurs ​កំពុង​រៀប​ចំ​ឯកសារ​ដើម្បី​ដាក់​សំណើ​ទៅ Son ​និង Harry ​ដើម្បី​ត​កុងត្រា​បន្ថែម​ទៀត។ ​ខណៈ​ដែល​កុងត្រា​ចាស់​របស់​គេ​នឹង​អស់​ត្រឹម​ឆ្នាំ​២០២៣​ឯ​ណោះ។ ការ​ចង់​បន្ដ​កុងត្រា​បន្ថែម​នេះ​កើត​ឡើង ​ក្រោយ​ពី​ក្លឹប​ជា​ច្រើន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​មក​លើ​ខ្សែ​ប្រយុទ្ធ Son ​ក្រោយ​ពី​រូបគេ​រក​គ្រាប់​បាល់​ឱ្យ Spurs ​បាន​សឹង​គ្រប់​ការ​ប្រកួត​ទៅ​ហើយ។

​រំលឹក​ថា​ក្រុម Spurs ​នា​ពេល​នេះ​ក៏​មិន​សូវ​មាន​ប្រាក់​ដែរ។ ពួកគេ​ទើប​តែ​សាងសង់​កីឡដ្ឋាន​តម្លៃ​១​ពាន់​លាន​ផោន​រួច​រាល់ ​ហើយ​ចំ​ពេល Covid-19 ​វាយ​ប្រហារ​ទៀត ធ្វើ​ឱ្យ​គ្មាន​អ្នក​គាំទ្រ​អាច​ចូល​ទស្សនា​បាន​នោះ​ទេ។ ​រដូវ​កាល​មុន ​ក្លឹប​នេះ​បាន​ខាត​ប្រាក់​ដល់​ទៅ​៦៣,៩​លាន​ផោន​ឯ​ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT