Messi៖ ថា​ក្រោយ​ខ្លួន​ស្មុគស្មាញ​ខ្លាំង​ពេក ដល់​ថ្នាក់​ប្រពន្ធ​ប្រាប់​ឲ្យ​ទៅ​រក​គ្រូ​ចិត្តសាស្ត្រ

Lionel Messi ​មិន​ទាន់​ដោះស្រាយ​រឿង​បន្ត​កុងត្រា​ថ្មី​ឬ​អត់​ជាមួយ Barcelona ចេញ​នោះ​ទេ ពោល​វា​បាន​ក្លាយ​ជា​បញ្ហា​ស្មុគស្មាញ​មួយ​សម្រាប់​លោក ព្រោះ​ជា​ក្លឹប​ឈរ​ជើង​ច្រើន​ជាង ១០ ឆ្នាំ​ទៅ​ហើយ។

ជា​ពិសេស​ក្រោយ​ពេល​ដែល​មិត្ត​ជំនិត​ Luis Suarez ចាកចេញ ក៏​រុញ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​លោក​កាន់​តែ​ពិបាក​ផ្តល់​ចម្លើយ​វិជ្ជមាន ជាមួយ​ម្ចាស់ដី Camp Nou។ ពាក់ព័ន្ធ​នឹង​រឿង​នេះ M10 បាន​បង្ហើប​ថា ដល់​ថ្នាក់​ភរិយា​របស់​លោក​ប្រាប់​ឲ្យ​ទៅ​រក​គ្រូ​ចិត្តសាស្រ្ត​ដើម្បី​ជួយ​ដោះស្រាយ​ថែម​ទៀត ក្រោយ​ឃើញ​ស្វាមី​ស្មុគស្មាញ​ចិត្ត​ខ្លាំង​ពេក។

តាម​ការ​ចុះ​ផ្សាយ​របស់ The Sun បាន​សម្រង់​សម្តី​របស់ Messi បែប​នេះ​ថា៖ “Antonella បាន​ជំរុញ​ខ្ញុំ​ច្រើន​លើក​ហើយ​ឲ្យ​ខ្ញុំ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ចិត្តសាស្ត្រ តែ​ខ្ញុំ​មិន​ទៅ ព្រោះ​ខ្ញុំ​ជា​ប្រភេទ​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​រក្សា​ទុក​រឿង​គ្រប់​យ៉ាង​តែ​ម្នាក់​ឯង”។

បញ្ជាក់​ថា ទ្រនំ​ថ្មី​របស់ Messi ប្រសិន​លោក​សម្រេច​ចិត្ត​ចាកចេញ នោះ​គឺ​អាច​ជា​រវាង​ក្លឹប Paris Saint-Germain ដោយ​ទៅ​រួម​ក្លឹប​ជាមួយ​មិត្ត​ចាស់ Neymar ឬ​ជាមួយ​គ្រូ​ចាស់ Guardiola នៅ​ក្លឹប​មេឃ​ខៀវ Man City៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT