Chelsea ​នឹង​ផ្ដល់​ឱកាស​ឱ្យ​លោក Lampard ​ស្ដារ​មុខ​មាត់​វិញ​

​ថ្នាក់​ដឹក​នាំ​ក្រុម​ Chelsea ​បាន​ផ្ដល់​ទំនុក​ចិត្ត​ឱ្យ​អ្នក​ចាត់ការ Frank Lampard ​បន្ដ​ដឹក​នាំ​ក្រុម​បន្ថែម​ទៀត ​បើ​ទោះ​ជា​ប៉ុន្មាន​ប្រកួត​មក​នេះ​បរាជ័យ​ច្រើន​ក៏​ដោយ។

​Chelsea ​ឈ្នះ​បាន​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​៦​ប្រកួត​ចុង​ក្រោយ​នៅ​ពាន​រង្វាន់ Premier League ​ដែល​លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ពួកគេ​ខ្ទាត​ចេញ​ពី​តំបន់ Top4 ​និង​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង​ច្រើន​មែនទែន។ ​រហូត​ដល់​មាន​មតិ​ជា​ច្រើន​ចង់​ឃើញ​ក្លឹប​ដក​អ្នក​ចាត់ការ Lampard ​ចេញ​ថែម​ទៀត ព្រោះ​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ថ្មី​ៗ​មក​ជា​ច្រើន ​តែ​ទម្រង់​លេង​មិន​ល្អ​ទៅ​វិញ។

​យ៉ាងណាមិញ ​លោក Roman Abramovich ​សេដ្ឋី​រុស្ស៊ី ​ម្ចាស់​ក្លឹប​តោ​ខៀវ Chelsea ​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដដែល។ ​លោក​បាន​បន្ដ​គាំទ្រ​ការ​ដឹក​នាំ​ក្រុម​របស់​លោក Lampard ​បន្ដ​ទៀត ​និង​ផ្ដល់​ឱកាស​ឱ្យ​អតីត​វីរបុរស​ក្លឹប​មួយ​នេះ​ស្ដារ​មុខ​មាត់​ឡើង​វិញ​សម្រាប់​ការ​ប្រកួត​បន្ដ​បន្ទាប់​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT