Real Madrid ​ចាប់​ផ្ដើម​ឆ្នាំ​២០២១ ​ដោយ​ជ័យជម្នះ​លើ Celta Vigo ​២-០

ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Celta Vigo ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។​ក្រុម​អធិរាជ​ស ​ចាប់​ផ្ដើម​ឆ្នាំ​២០២១​បាន​ដោយ​ល្អ ​ដោយ​ខ្សែ​ប្រយុទ្ធ ​Lucas Vazquez ​រក​១​គ្រាប់​បាន​មុន ​មុន​ពេល Asensio ​រក​គ្រាប់​បាល់​ទី​២​បាន​សម្រេច​។ ​

ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ​គឺ​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ឡើង​ឈរ​នៅ​កំពូល​តារាង​ La Liga ​បណ្ដោះអាសន្ន​ហើយ ​ប៉ុន្តែ​ក្រុម​លេខ​២ AT Madrid ​នោះ ​នៅ​សល់​ការ​ប្រកួត​ក្នុង​ដៃ​៣​ប្រកួត​ទៀត​ឯ​ណោះ។

​ប្រសិន​បើ AT Madrid ​ឈ្នះ​ទាំង​៣​ប្រកួត​នោះ​ទៀត គឺ​ក្រុម​របស់​លោក Simeone ​មាន​ពិន្ទុ​ដាច់ Real Madrid ​ឆ្ងាយ​ហើយ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ការ​ប្រកួត​នៅ​សល់​ច្រើន​ទៀត ​ដូច្នេះ​លោក Zidane ​មាន​ទំនុក​ចិត្ត​ថា​នឹង​មាន​ការ​ប្រែប្រួល​ច្រើន​ទៀត​ជាក់​ជា​មិន​ខាន៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT