Real Madrid ហ៊ាន​ឲ្យ Alaba ១០ លាន​អឺរ៉ូ/រដូវ​កាល កាត់​មុខ​បណ្តា​ក្លឹប​ធំៗ​ទាំង​អស់​នៅ​អឺរ៉ុប

តាម​របាយការណ៍​ពី Marca ចុះ​ផ្សាយ​ថា ក្លឹប Real Madrid នឹង​នឹង​កំពុង​ចរចា​ជាមួយ​កីឡាករ David Alaba ហើយ កំឡុង​ពេល​ទីផ្សារ​ដោះដូរ​រដូវ​រងា​នេះ។

Alaba នឹង​ត្រូវ​ផុត​កុងត្រា​ជាមួយ​ក្លឹប​ Bayern Munich នៅ​បញ្ចប់​រដូវ​កាល ហើយ​ពុំ​មាន​ដំណឹង​ថា​ក្លឹប​នឹង​ផ្តល់​កុងត្រា​ថ្មី​សម្រាប់​គេ​នោះ​ទេ ក្រោយ​ពេល​មាន Alphonso Davies ជា​អ្នក​ជំនួស​សមគួរ​មួយ​ហើយ​នោះ។ នោះ​មាន​ន័យ​ថា កីឡាករ​សញ្ជាតិ​អូទ្រីស​អាច​ចរចា​លក្ខណៈ Pre Contract ជាមួយ​ក្លឹប​ថ្មី​ណា​មួយ​បាន​ហើយ​ប្រសិន​គេ​ព្រម​សម្រេច​ថា​ទៅ។

ប្រភព​ពី Marca ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Zinedine Zidane ហ៊ាន​ឲ្យ Alaba ដល់ ១០ លាន​អឺរ៉ូ/រដូវ​កាល ជាមួយ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ​ឯ​ណោះ ដែល​ទំហំ​ថ្លៃ​ពលកម្ម​នេះ​គឺ​ពិបាក​នឹង​ឲ្យ​ក្លឹប​ដទៃ​ប្រជែង​ Real ខ្លាំង​ណាស់។

គួរ​រំឭក​ថា ខ្សែ​ការពារ​ដែល​ជំនាញ​លេង​នៅ​តំណែង​ស្លាប​ឆ្វេង​និង​កណ្តាល​រូប​នេះ បង្ហាញ​ខ្លួន ៤០៤ ប្រកួត​ហើយ​ឲ្យ Bayern ដោយ​រក​បាន ៣៩ គ្រាប់​និង Assist ៤៩ លើក។ តាំង​ពី​លេង​មក​គេ​មិន​ដែល​រង​ពិន័យ​កាត​ក្រហម​ទេ អស់​ច្រើន​ត្រឹម​កាត​លឿង​ដែល​បាន​ ១៧ លើក​ប៉ុណ្ណោះ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT