Coutinho ​នឹង​ត្រូវ​វះ​កាត់​របួស​ជង្គង់​របស់​ខ្លួន​នៅ​ពេល​ឆាប់​ៗ​នេះ​

​ខ្សែ​បម្រើ Philippe Coutinho ​នឹង​ត្រូវ​វះ​កាត់​របួស​ជង្គង់​របស់​ខ្លួន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​ក្រោយ​ពី​វា​កើត​ឡើង​កាល​ពី​ប្រកួត​ទល់​ក្រុម Eibar ​នា​ពេល​កន្លង​ទៅ​នេះ​។​ខ្សែ​បម្រើ​ប្រេស៊ីល​ខាង​លើ​នេះ ​ត្រូវ​ប្ដូរ​ចេញ ​បន្ទាប់​ពី​បាន​រង​របួស​ដោយ​ខ្លួន​ឯង​តែ​ម្ដង ​មិន​មាន​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ​ណា​ម្នាក់​ឡើយ។ ​

ក្រុម​គ្រូ​ពេទ្យ​បាន​ពិនិត្យ​ទៅ​លើ​របួស​ជង្គង់​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​នេះ ​ហើយ​រក​ឃើញ​ថា​មាន​បញ្ហា​ខ្លាំង ​រហូត​ត្រូវ​ការ​ការ​វះកាត់​បន្ទាន់​មួយ​តែ​ម្ដង។ ​​ក្រុម Barcelona ​នៅ​មិន​ទាន់​អាច​កំណត់​បាន​ទេ​ថា Coutinho ​នឹង​ត្រូវ​សម្រាក​រយៈ​ពេល​ប៉ុន្មាន​ខែ ដោយ​វា​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​វះ​កាត់​ជា​មុន​សិន។

អវត្តមាន​របស់​អតីត​កីឡាករ Liverpool ​រូប​នេះ​នឹង​ធ្វើ​ឱ្យ​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម​ឈឺ​ក្បាល​ជាក់​ជា​មិន​ខាន ព្រោះ​រូបគេ​ជា​ខ្សែ​បម្រើ​ម្នាក់​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​របស់​លោក​៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT