(វីដេអូ) ទៅ​លេង​ដល់ Anfield ទប់​បាន​ស្មើ ចុង​ក្រោយ West Brom មក​ចាញ់ Leeds ៥-០

ការ​ប្រកួត​បិទ​ទំព័រ​ឆ្នាំ ២០២០ នៅ​ក្របខ័ណ្ឌ Premier League ដែល​ជា​ជុំ​ទី ១៥ បាន​បញ្ចប់​សព្វគ្រប់​ហើយ​កាល​ពី​យប់​មិញ ជា​លទ្ធផល​យើង​ឃើញ​គូ West Brom និង Leeds United បាន​កើត​មាន​គ្រាប់​បាល់​ច្រើន​ជាង​គេ។

នៅ​ឯ​កីឡដ្ឋាន The Hawthorns ក្រុម West Brom ដែល​ជា​ម្ចាស់ផ្ទះ​បាន​រង​សម្ពាធ​យ៉ាង​ដំណំ​ពី​ការ​វាយ​សម្រុក​ឥត​ឈប់​របស់​ក្រុម​ភ្ញៀវ Leeds United ដោយ​ Leeds បាន​មាន​ឱកាស​ស៊ុត​ចេញ ១៤ លើក ចំ​គោលដៅ ៦ លើក ជាមួយ​ស្ថិតិ​គ្រប់គ្រង​បាល់ ៧៦ ភាគរយ។

រី​ឯ​ម្ចាស់ផ្ទះ​សឹង​តែ​គ្មាន​បាល់​លេង ហើយ​ស៊ុត​ចំ​គោលដៅ ១ លើក​គត់ និង​អត្រា​បញ្ជូន​បាល់​ជោគជ័យ​ក៏​ធ្វើ​មិន​ជា​បាន​ល្អ​ទៀត ដោយ​ទទួល​បាន​ត្រឹម ៦៥ ភាគរយ ធៀប​នឹង​ក្រុម​ភ្ញៀវ​មាន​ដល់ ៨៩ ភាគរយ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/tdcrrxRnGfI

ការ​បាត់បង់ ៣ ពិន្ទុ​រុញ​ឲ្យ Leeds បន្ត​ធ្លាក់​កូដ​ឈរ​នៅ​លេខ ១៩ ក្នុង​តារាង រី​ឯ Leeds រំកិល​ឡើង​លេខ ១១ ស្មើ​ពិន្ទុ​ក្រុម​ញញួរ West Ham៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT