Mourinho ​ចង់​ឆ្លៀត​ឱកាស​ល្អ​នាំ​យក​កីឡាករ​លេង​កាច Ramos ​មក​ចូលរួម​នៅ Spurs

ក្លឹប Tottenham Hotspur ដែល​មាន​អ្នកចាត់ការ​លោក Jose Mourinho ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​ចង់​នាំ​យក​ខ្សែ​ការពារ​ឆ្នើម Sergio Ramos ​ចេញ​ពី​ក្លឹប Real Madrid នៅ​ពេល​ខាង​មុខ។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ត្រៀម​នឹង​ផុត​កុងត្រា​ជាមួយ Madrid នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ ហើយ​ដំណឹង​អំពី​ការ​បន្ត​កុងត្រា​ថ្មី គឺ​មិន​ទាន់​លេចលឺ​ចេញ​មក​នៅ​ឡើយ។

កន្លង​ទៅ Ramos ទើប​តែ​បំបែក​កំណត់ត្រា​រក​បាន​គ្រាប់​បាល់​ទី ១០០ ឲ្យ​ក្លឹប Madrid ហើយ​ជាមួយ​សមត្ថភាព​ដែល​នៅ​បន្ត​អាច​ទទួល​យក​បាន​នេះ ក៏​រុញ​ឲ្យ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូប​គេ ឆ្លៀត​ពេល​ដែល​កុងត្រា​កៀក​នឹង​ត្រូវ​ផុត​ផង។

របាយការណ៍​ពី Evening Standard ចុះ​ផ្សាយ​ថា អតីត​គ្រូ​ចាស់​លោក Mourinho ហាក់​ចង់​បាន​ខ្សែ​ការពារ​ឆ្នើម​រូប​នេះ​ជា​ខ្លាំង ប៉ុន្តែ​ការ​សម្រេច​ចិត្ត​របស់​សាមី​ខ្លួន​ថា​យល់​ព្រម​ឬ​អត់ ក៏​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ។

ប្រសិន​ការ​ចរចា​អូស​បន្លាយ​ដល់​ចុង​ខែ​មិថុនា ហើយ​គេ​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន នោះ​ Spurs ក៏​នឹង​ត្រូវ​ប្រឈម​ការ​ប្រជែង​ជាមួយ​ក្លឹប PSG មួយ​ទៀត​ផង​ដែរ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT