Persija Jakarta របស់ឥណ្ឌូនេស៊ី​គឺ​ជា​ក្លិប​មានប្រជាប្រិយភាព​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍

កាលពី ២ ថ្ងៃមុនសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសថាក្លឹបឥណ្ឌូនេស៊ី Persija Jakarta គឺជាក្លឹបដែលមានប្រជាប្រិយបំផុតនៅអាស៊ីអាគ្នេយ៍ដោយយកឈ្នះម្ចាស់ជើងឯក Super League ៧ សម័យកាលគឺ Johor Darul Ta’zim (JDT) ដោយផ្អែកលើការបោះឆ្នោតពីអ្នកគាំទ្រ។

ក្នុង​ចំណោមក្លិបបាល់​ទាត់ចំនួន ១០ នៅ​អាស៊ាន ក្រុមត្រូវបានជាប់ក្នុងបញ្ជីឈ្មោះរួមមានក្រុមមកពីលីគកំពូលម៉ាឡេស៊ីគឺក្រុម Perak, Persib Bandung, Hanoi FC, Hoang Anh Gia Lai FC, Buriram United, Western Sydney Wanderers និង Persebaya Surabaya ។

ចាប់តាំងពីថ្ងៃទី ២២ ខែធ្នូ AFC បានបើកការស្ទង់មតិនៅលើគេហទំព័ររបស់ខ្លួន ដើម្បីផ្តល់ឱ្យអ្នកគាំទ្រនូវឱកាស និងសេរីភាពក្នុងការជ្រើសរើសក្រុមដែលមានប្រជាប្រិយបំផុតនៅអាស៊ីអាគ្នេយ៍។ ទោះយ៉ាងណា Persia និង JDT ទទួលបានសម្លេងគាំទ្រច្រើនជាងគេបើប្រៀបធៀបនឹងក្រុមដទៃទៀត។

លទ្ធផលផ្លូវការបង្ហាញថា Persija Jakarta ទទួលបានសំឡេងគាំទ្រច្រើនជាង​គេ ៣២,៥% ខណៈ JDT ទទួលបាន ២៩% នៃសម្លេងឆ្នោតទាំងអស់។ ក្រោយ​មក AFC បានចុះបញ្ជីក្រុមទាំងពីរនេះត្រូវបានបោះឆ្នោតជាក្លឹបមួយដែលមានប្រជាប្រិយបំផុតនៅអាស៊ីផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT