Liverpool ​មិន​អាច​យក​៣​ពិន្ទុ​ពី West Brom ​បាន​នោះ​ទេ​

​ក្រុម​ហង្ស​ក្រហម Liverpool ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម West Brom ​១-១ ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ថ្ងៃ Boxing Day ​នៅ​យប់មិញ​នេះ​។

​គ្រាន់​តែ​បើក​ការ​ប្រកួត​ភ្លាម ​ក្រុម Liverpool ​បាន​បើក​ការ​នាំ​មុខ​ភ្លាម​តែ​ម្ដង ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​មិន​អាច​គ្រប់គ្រង​ការ​ប្រកួត​បាន​នោះ​ទេ។ ជាក់​ស្ដែង​នៅ​ចុង​ម៉ោង​ទៅ​ហើយ ​ក្រុម West Brom ​អាច​វាយ​បក​បាន​វិញ ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ក្នុង​លទ្ធផល ១-១ ។ ​លទ្ធផល​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ ​មិន​ធ្វើ​ឱ្យ​លោក Klopp ​អន់​ចិត្ត​នោះ​ទេ។

      

​អ្នក​ចាត់ការ​ខាង​លើ​បាន​និយាយ​ថា​ក្រុម West Brom ​លេង​ទម្រង់ ៦-៤ ​ការពារ​៦​នាក់​ឯ​ណោះ។ នេះ​ជា​បទ​ពិសោធ​ល្អ​មួយ​សម្រាប់​ក្រុម​របស់​លោក​ដែល​អាច​ប៉ះ​ជាមួយ​ក្រុម​លេង​ការពារ​ខ្លាំង​បែប​នេះ។ ដូច្នេះ​បាន​១​ពិន្ទុ​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT