Walker ​និង Jesus ​វិជ្ជមាន​កូវីដ​១៩ ​មិន​អាច​លេង​នៅ​ថ្ងៃ Boxing Day ​ទេ

​ក្លឹប Manchester City ​បាន​ប្រកាស​ថា​កីឡាក​របស់​ខ្លួន​២​នាក់ Walker ​និង Jesus ​រួម​ទាំង​បុគ្គលិក​២​នាក់​ទៀត​បាន​វិជ្ជមាន​កូវីដ​១៩​ទៅ​ហើយ ដូច្នេះ​ពួកគេ​មិន​អាច​លេង​នៅ​ថ្ងៃ Boxing Day ​ទេ​។

 

​មនុស្ស​ទាំង​៤​នាក់​នេះ​នឹង​ត្រូវ​នៅ​ដោយ​ឡែក​១០​ថ្ងៃ​សិន ​ដើម្បី​តាមដាន​និង​ព្យាបាល​។ ដូច្នេះ​មានន័យ​ថា​ក្រុម​របស់​លោក Pep ​ចូល​លេង​ថ្ងៃ  Boxing Day ​ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ​និង​ខ្សែ​ការពារ​ម្នាក់​ហើយ។ ដោយ​ការ​ប្រកួត​ដែល​នឹង​អវត្តមាន​នោះ​មាន​ដូចជា​ប៉ះ Newcastle United , Everton ​និង Chelsea ​។ ​យ៉ាងណាមិញ ​បើ​ឆ្លង​កាត់​១០​ថ្ងៃ​នេះ ពួកគេ​ជា​សះស្បើយ ​នោះ​នឹង​អាច​ចូល​លេង​បាន​វិញ​នៅ​ពេល​ក្រុម​ប៉ះ Manchester United ​នៅ​ថ្ងៃ​ទី​៦​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ។

ការ​អវត្តមាន​ខ្សែ​ប្រយុទ្ធ Jesus ​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម​លោក Pep ​កាន់​តែ​ឈឺ​ក្បាល​មួយ​កម្រិត​ទៀត​ហើយ ខណៈ​ដែល​ពួកគេ​កន្លង​មក​នេះ​កំពុង​ពិបាក​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​ស្រាប់​ផង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT