៥ ក្លឹប​ដែល Kane បំប៉ោង​សំណាញ់​ទី​ទល់​ច្រើន​បំផុត ខណៈ Arsenal ឈរ​លេខ​រៀង​ទី ២

Harry Kane បាន​ប្រលូក​អាជីព​ជាមួយ​ក្លឹប​នៅ​អង់គ្លេស​តាំង​ពី​ការ​ចាប់​ផ្តើម​ដំបូង​នៅ​ឆ្នាំ ២០១១ ហើយ​បន្ត​មក​ទល់​រយៈ​ពេល ៩ ឆ្នាំ​គេ​កំពុង​ឈរ​ជើង​ជាមួយ​ក្លឹប Tottenham Hotspur។

ខ្សែ​ប្រយុទ្ធ​វ័យ ២៧ ឆ្នាំ ធ្លាប់​ហែលកាត់​ការ​លេង​ទល់​ក្លឹប​ជា​ច្រើន​រាប់​ភ្លេច ហើយ​ក្លឹប​នៅ​អង់គ្លេស​លោក​សឹង​តែ​មិន​រំលង​ក្លឹប​ណា​មួយ​ឡើយ។ តើ​អ្នក​ដឹង​ទេ​ថា Kane រក​បាន​គ្រាប់​បាល់​ទល់​ក្លឹប​ណា​ច្រើន​ជាង​គេ​ក្នុង​អាជីព?

បើ​រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់​មិន​ថា​ពាន​តូច​ធំ ខ្សែ​ប្រយុទ្ធ​ប្រសព្វ​លេង Role ប្រយុទ្ធ​កណ្តាល​រូប​នេះ ធ្លាប់​ស៊ុត​ចូល​ ៥ ក្លឹប​ច្រើន​បំផុត ហើយ​មាន​ដូច​ខាង​ក្រោម៖

Leicester City ១៥ ​ប្រកួត រក​បាន ១៦ គ្រាប់
Arsenal ១៤ ប្រកួត រក​បាន ១១ គ្រាប់
West Ham United ១៦ ប្រកួត រក​បាន ១១ គ្រាប់
Southampton ១៦ ​ប្រកួត រក​បាន ១០ គ្រាប់
Stoke City ១១ ​ប្រកួត រក​បាន ១០ គ្រាប់៕
ប្រភព៖ OptaJoe

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT