Vinicius ​មិន​អាច​ជួយ Real Madrid ​បាន​ទេ ដោយសារ​បញ្ហា​រាគ ​និង​រលាក​ពោះវៀន​

​ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Eibar ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​។​ប្រកួត​នេះ​ដែរ ​ក្រុម​របស់​លោក Zidane ​មាន​កីឡាករ​សំខាន់​មក​វិញ​ហើយ​ដូចជា Eden Hazard ​ជា​ដើម ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ពួកគេ​ក៏​នឹង​អវត្តមាន​កីឡាករ​ប្រេស៊ីល​ម្នាក់​ដែរ។

​ដោយ ​Vinicius Junior ​ត្រូវ​បាន​គេ​ដឹង​ថា​រាគ​ប៉ុន្មាន​ដង ​ហើយ​រក​ឃើញ​ថា​បាន​រលាក​ក្រពះ​ពោះ​វៀន​ផង​ដែរ។ កត្ដា​នេះ​ហើយ ទើប​តម្រូវ​ឱ្យ​រូបគេ​សម្រាក​មិន​អាច​ជួយ​ក្រុម​បាន​ទេ។

​យ៉ាងណាមិញ Zidane ​ក៏​បញ្ជាក់​ថា Martin Odegaard, Luka Jovic ​និង​ Mariano Diaz ​អាច​ត្រលប់​ចូល​ទីលាន​លេង​វិញ​បាន​ហើយ ​ក្រោយ​ពី​ជា​សះស្បើយ​និង​ហ្វឹកហាត់​បាន​ពេញ​លេញ​វិញ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT