Sheffield ​កំពុង​ចង់​បាន Lingard ​មក​រួម​ក្រុម​នៅ​ខែ​មករា​ខាង​មុខ​នេះ​

​Sheffield United ​កំពុង​តាម​យក​ Jesse Lingard ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ក្នុង​លទ្ធខណ្ឌ​ខ្ចី​ជើង ឬ​ទិញ​ដាច់​ក៏​បាន​។

​ក្រុម​របស់​លោក Chris Wilder ​កំពុង​ស្វែង​រក​កីឡាករ​ថ្មី​ជា​ច្រើន​ទៀត​នា​ខែ​មករា​ខាង​មុខ​នេះ ដើម្បី​មក​ពង្រឹង​ក្រុម​ឡើង​វិញ។ ខណៈ​ដែល​នៅ​ដើម​រដូវ​កាល​នេះ ​ពួកគេ​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ​ដោយ​បរាជ័យ​ផ្ទួន​ៗ​តែ​ម្ដង ​និង​កំពុង​ស្ថិត​នៅ​បាត​តារាង។ ពួកគេ​បាន​ចំណាយ​ប្រាក់​៥៣​លាន​ផោន​ផង​ដែរ​ដើម្បី​ទិញ​កីឡាករ​ថ្មី​ចូល​កាល​ពី​ពេល​កន្លង​ទៅ ប៉ុន្តែ​មិន​ប្រសើរ​ឡើយ។

ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា ពួកគេ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ Jesse Lingard ​មក​រួម​ក្រុម។ ខណៈ​ដែល​កីឡាករ​អង់គ្លេស​រូប​នេះ​នៅ​ក្រុម Man Utd គឺ​មិន​សូវ​មាន​ឱកាស​លេង​នោះ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT