Jose ​និយាយ​ផ្ទាល់​តែ​ម្ដង ថា Klopp ​មិន​សម​ឈ្នះ​ពាន​គ្រូ​ល្អ​នោះ​ទេ ​សម​តែ Hansi Flick ​

​លោក Jurgen Klopp ​បាន​ឈ្នះ​ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​របស់ FIFA ​ហើយ​កាល​ពី​ម្សិលមិញ​នេះ ​ដោយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​លោក Hansi Flick ​ទៅ​ទៀត។

​ការ​ឈ្នះ​គ្រូ​បង្វឹក​ល្អ​របស់​លោក Klopp ​នេះ​ហាក់​ដូចជា​មាន​មតិ​មិន​ពេញ​ចិត្ត​ច្រើន។ ដោយ​សារ​តែ​លោក Klopp ​ឈ្នះ​តែ Premier League ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​លោក Flick ​វិញ ​បាន​ឈ្នះ​ពាន​រង្វាន់​ដល់​៣​ឯណោះ រួម​ទាំង UEFA Champions League ​ដែរ។ ​ហេតុ​ដូច្នេះ​ហើយ ​ទើប​មក​ដល់​ពេល​នេះ​លោក Jose Mourinho ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផង​ដែរ។

​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​ឱកាស​របស់ Flick ​ឈ្នះ ​គឺ​រាល់​តែ Bayern ​អាច​ឈ្នះ​ពាន​ពាន​២​ឬ​៣​ដង​ទៀត។ ឬ​អាច​និយាយ​បាន​ថា គាត់​ឈ្នះ​ពាន​៧ ទើប​ឈ្នះ​ពាន​ល្អ​របស់ FIFA ។ ​ឈ្នះ​ពាន​៥​ហើយ ​នៅ​មិន​គ្រប់គ្រាន់​ទៀត។ ​ខ្ញុំ​យល់​ថា Klopp ​ធ្វើ​បាន​ល្អ ប៉ុន្តែ​មិន​សម​ឈ្នះ​ពាន​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​នោះ​ទេ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT