អ្នកចាត់ការ Juventus៖ “ការ​ខកខាន​ឱកាស​របស់ Morata ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់”

អ្នកចាត់ការ​លោក Andrea Pirlo របស់​ក្លឹប Juventus បាន​បញ្ចេញ​សារ​ខឹង​សម្បា​ទៅ​លើ Alvaro Morata ក្រោយ​ពី​គេ​ខកខាន​ឱកាស​ប៉ែង​បាល់​ថយ​ក្រោយ​បញ្ចូល​ទី ដែល​បាល់​នោះ​អាច​ផ្តល់​ឲ្យ​ក្រុម​យក ៣ ពិន្ទុ​ពី Atalanta បាន។

បញ្ជាក់​ថា Juventus បាន​ត្រឹម​ស្មើ ១-១ ទល់ Atalanta កាល​ពី​យប់​មិញ ដោយ​ខកខាន​ឱកាស​ធំ ២ នោះ​គឺ​ការ​ប៉ែង​ជើង​របស់ Morata និង​ការ​ស៊ុត​បាល់ ១១ ម៉ែត្រ​របស់ Ronaldo ដែល​សង្រ្គោះ​បាន​ដោយ​អ្នកចាំទី។

ថ្លែង​ក្រោយ​ចប់​ការ​ប្រកួត លោក Pirlo មាន​ប្រសាសន៍​ថា៖ “ការ​ខកខាន​របស់ Morata ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ដោយ​វា​ជា​រឿង​មួយ​ដែល​យើង​មិន​អាច​ទទួល​យក​បាន”។

លោក​សង្កត់​ធ្ងន់៖ “ឱកាស​ប្រភេទ​នេះ​គឺ​អាច​ផ្លាស់ប្តូរ​ការ​ប្រកួត​ទាំង​មូល​បាន ហើយ​គេ​មាន​ជម្រើស​ត្រឹមត្រូវ​ក្នុង​ការ​ស៊ុត តែ​គេ​បែរ​ជា​មិន​ធ្វើ ប៉ុន្តែ​ក្រៅ​ពី​កំហុស​នេះ​គេ​ក៏​លេង​បាន​ល្អ​ហើយ​ដែរ ដោយ​វា​រមែង​កើត​ឡើង​ដែរ នៃ​ការ​ខកខាន​គ្រាប់​បាល់​បែប​នេះ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT