Emery៖ ​នេះ​ជា​ហេតុផល ​យើង​ចាញ់ Man City ​យប់មិញ​នេះ

Arsenal ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Unai Emery ​ក៏​មិន​ខុស​ពី Arsene Wenger ​ដែរ ពោល​គឺ​ប្រកួត​ចាញ់​ក្រុម Manchester City ​ក្នុង​លទ្ធផល ០-២ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ Premier League ​។

ត្បិត​តែ​ប្រកួត​ចាញ់​មែន ប៉ុន្តែ​អ្នក​គាំទ្រ​កាំភ្លើង​ហាក់​ដូចជា​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក Emery ​ច្រើន ត្បិត​អី​ពួកគេ​មើល​ឃើញ​ថា​ទម្រង់​លេង​មាន​ភាព​ប្រយុទ្ធ​ខ្លាំង ​និង​មាន​ឱកាស​ដែរ​ទៅ​លើ​ក្រុម Man City ។ ​ទន្ទឹម​គ្នា​នេះ​ដែរ ​អ្នក​ចាត់ការ​ថ្មី​ខាង​លើ​ក៏​បាន​មើល​ឃើញ​ចំណុច​អវិជ្ជមាន​បណ្ដាល​ឱ្យ​ចាញ់​ក្រុម​ការពារ​តំណែង​ជើង​ឯក​ដែរ។ លោក ពោល​ថា​ការ​បរាជ័យ​នេះ គឺ​ដោយសារ​តែ​​ក្រុម​ទាំង​មូល​មិន​ទាន់​យល់​ចិត្ត​គ្នា​ល្អ ​និង​លេង​មិន​ត្រូវ​តាម​អ្វី​ដែល​គ្រោង​ទុក​នៅ​តង់​ទី​១។

អតីត​អ្នក​ចាត់ការ​ក្រុម PSG ​ខាង​លើ​បាន​និយាយ​ថា​៖ “លទ្ធផល ២-០ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​រយៈ​ពេល​៩០​នាទី​លើ​ទីលាន ​ក្រុម​របស់​យើង​ធ្វើ​បាន​ល្អ​ហើយ។ តង់​ទី​១ ​យើង​លេង​មិន​ដូច​អ្វី​ដែល​យើង​ចង់​បាន ប៉ុន្តែ​តង់​ទី​២ ​យើង​ធ្វើ​ល្អ​បាន​ច្រើន។ ខ្ញុំ​ចង់​កសាង​ក្រុម​មួយ​ដែល​ល្អ​ជាង​នេះ ​សម្រាប់​ប្រកួត​បន្ទាប់​ៗ​ទៀត”៕express

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT