Neymar ​រង​របួស​ក​ជើង​ធ្ងន់ធ្ងរ ​អំឡុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​

ខ្សែ​ប្រយុទ្ធ Neymar ​បាន​រង​របួស​ក​ជើង​ធ្ងន់ធ្ងរ ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម PSG ចាញ់​ក្រុម Lyon ​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ​នេះ​។

​ក្រោយ​ពី​ត្រូវ​ក្រុម Lyon ​នាំ​មុខ​១​គ្រាប់​ហើយ ​ក្រុម PSG ​ដែល​ជា​ម្ចាស់​ផ្ទះ​ក៏​បាន​ព្យាយាម​វាយ​សម្រុក​ស្វែង​រក​គ្រាប់​បាល់​វិញ​ដែរ ប៉ុន្តែ​ការ​សម្រុក​នោះ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ​នៅ​នាទី​៩០+៦ ពោល​គឺ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​នោះ Neymar ​ត្រូវ​កីឡាករ Thiago Mendes ​ស្លាយ​ជើង​ឱ្យ​របួស​ថែម​ទៀត។ ​របួស​ក​ជើង​នេះ​ដែរ ​ពិត​ជា​ធ្ងន់ធ្ងរ​មែនទែន ​ដែល​តម្រូវ​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​សែង​រូបគេ​ចេញ​ពី​ទីលាន​តែ​ម្ដង។

​គេ​មិន​ទាន់​ដឹង​ទេ​ថា ​តើ Neymar ​នឹង​ខកខាន​ការ​ប្រកួត​ប៉ុន្មាន​ប្រកួត​ខាង​មុខ​ទៀត ខណៈ​ដែល​កន្លង​មក​នេះ ​រូបគេ​តែង​មាន​បញ្ហា​របួស​ជាប់​រហូត​ផង​ដែរ។ ​បរាជ័យ​នៅ​យប់មិញ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម PSG ​ស្ថិត​នៅ​លេខ​៣​ក្នុង​តារាង ​មាន​២៨​ពិន្ទុ​ឆ្លង​កាត់​១៤​ប្រកួត​កន្លង​មក​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT