ដូច​ការ​គ្រោង​ទុក! គ្រូ Leeds ជាប់​ឈ្មោះ​នៅ​បេក្ខភាព ៣ រូប​ចុង​ក្រោយ​ឈ្មោះ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ

ក្រៅ​ពី​ប្រកាស​បេក្ខភាព​កីឡាករ ៣ រូប​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​សម្រាប់​ពាន The Best សហព័ន្ធ​សមាគម​បាល់ទាត់​អន្តរជាតិ FIFA ក៏​បាន​ប្រកាស​នូវ​បេក្ខភាព​អ្នកចាត់ការ​ល្អ​បំផុត​ទាំង ៣ រូប​ផង​ដែរ។

ក្នុង​ចំណោម​នោះ​គឺ​ដូច​ការ​គ្រោង​ទុក អ្នកចាត់ការ​របស់​ក្លឹប Leeds United ពិត​ជា​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ពិត​មែន។ ការ​បោះឆ្នោត​សម្រេច​យក​ម្នាក់​រវាង​លោក Marcelo Bielsa (Leeds), Jurgen Klopp (Liverpool) និង Hansi Flick (Bayern) នឹង​សម្រេច​ផ្អែក​តាម​ការ​បោះឆ្នោត​របស់​អ្នក​គាំទ្រ និង​ស្ថាប័ន​សារព័ត៌មាន ក៏​ដូច​ជា​បណ្តា​អ្នកចាត់ការ/ប្រធាន​ក្រុម​ក្លឹប​នីមួយៗ។

លទ្ធផល​នឹង​ប្រកាស​ព្រម​គ្នា​ជាមួយ​ម្ចាស់​ពាន​រង្វាន់​ដទៃ​ទៀត​នៅ​ថ្ងៃ​ទី ១៧ ​ធ្នូ ក្នុង​ទីក្រុង Zurich ​ប្រទេស​ស្វីស។ បញ្ជាក់​ថា​បេក្ខភាព​កីឡាករ​ល្អ​បំផុត​វិញ រួម​មាន Lionel Messi, Cristiano Ronaldo និង Robert Lewandowski៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT