Zidane ​ថា​នេះ​ជា​ប្រកួត​ល្អ​បំផុត​នា​រដូវ​កាល​នេះ ​សម្រាប់ Real Madrid ​ហើយ​

​ក្រុម Real Madrid ​របស់​លោក Zidane ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម ​Borussia Monchengladbach ក្នុង​លទ្ធផល ២-០។

​ក្រុម Real Madrid ​ប្រកួត​ចុង​ក្រោយ​នេះ ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ​ហើយ​ជា​លទ្ធផល​ឃើញ​ថា​ពួកគេ​លេង​ល្អ​មែន ​និង​ទទួល​បាន​ជ័យជម្នះ​ដូច​បំណង។ ​លោក Zidane ​ក៏​បាន​សរសើរ​លើ​ទម្រង់​លេង​ប្រកួត​នេះ​មែន ​ហើយ​អះអាង​ថា​ជា​ប្រកួត​ល្អ​បំផុត​មួយ​សម្រាប់​ក្រុម Real Madrid ​នា​រដូវ​កាល​នេះ​ហើយ។

​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​និយាយ​ថា​៖ “យើង​បាន​លេង​ប្រកួត​មួយ​ដោយ​ទំនុក​ចិត្ត​តាំង​ពី​នាទី​ដំបូង​រហូត​ដល់​ចប់។ ​យើង​បាន​គ្រប់គ្រង​ការ​ប្រកួត​មួយ​នេះ។ ​ខ្ញុំ​គិត​ថា​វា​ជា​ប្រកួត​ល្អ​បំផុត​មួយ​សម្រាប់​ក្រុម​យើង។ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​បន្ដ​ទម្រង់​លេង​ល្អ​នេះ​បន្ថែម​ទៀត”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT